Social Network

ម៉ូតូ ADV 150 ចិន មានកាមេរ៉ាមុខ-ក្រោយ តម្លៃថោកជាងពាក់កណ្តាល

ក្រុមហ៊ុន Dayang បានប្រកាសចេញម៉ូតូ ADV 150 ស៊េរីថ្មី ដែលស្រដៀងទៅនឹងម៉ូតូ Honda ADV 150 ជាង ៩០% ទៅហើយ។ គ្រាន់តែក្រឡេកមើលម៉ូតូ Dayang ADV 150 អ្នកនឹងដឹងថាវាដូច Honda ADV 150 ប៉ុន្តែអ្វីដែលខុសប្លែកពីគ្នានោះគឺ ការឌីហ្សាញចង្កៀងមុខ និងក្រោយ។

Dayang ប្រើអំពូល LED ៤គ្រាប់ ជាមួយភ្លើងបំភ្លឺពេលថ្ងៃ LED ២ឈ្នូត និងភ្លើងស៊ីញ៉ូ ២ឈ្នូត ដូចគ្នា។ ចំណែកឯស្តុបខាងក្រោយវិញ វាមានការឌីហ្សាញរាងអក្សរ V និងស្លាបសត្វ មើលទៅគួរឲ្យទាក់ទាញម្យ៉ាងដែរ។អ្វីដែលរឹតតែពិសេសនោះគឺ Dayang ADV 150 មានបំពាក់កាមេរ៉ាសុវត្ថិភាពទាំងផ្នែកខាងមុខ និងខាងក្រោយ មកស្តង់ដារតែម្តង។

មិនតែប៉ុណ្ណោះ វាអាចថតយកសកម្មភាពនានាៗ និងបង្ហាញនៅលើកុងទ័របានក្នុងពេលជាក់ស្តែងទៀតផង។ម៉ូតូចិននេះដំណើរការដោយម៉ាស៊ីនកម្លាំង ១៥០សេសេ មានមុខងារស្អំម៉ាស៊ីន ហើយមានធុងសាំងចំណុះ ៣,៩លីត្រ, ប្រើកង់ទំហំ ១៤អ៊ីញខាងមុខ និង ១៣អ៊ីញខាងក្រោយ ហើយក៏មានហ្វ្រាំង ABS ដែរ។ បើទោះបីជា Dayang មិនទាន់បានប្រកាសចេញតម្លៃលក់ជាផ្លូវការ ប៉ុន្តែគេរំពឹងថាវានឹងមានតម្លៃក្រោម ២ ០០០ដុល្លារ នៅក្នុងប្រទេសចិន៕

ដកស្រង់ពី៖sabay