Social Network

១​បទ​នេះ​របស់​ក្រុម MKS មាន​អាយុកាល​២០​ឆ្នាំ​ទៅ​ហើយ ឥឡូវ​ផ្ទុះ​ការ​គាំទ្រ​ជា​ថ្មី

បទ "ពេលដែលត្រូវបែក" បានផ្ទុះការគាំទ្រជាថ្មី ក្រោយពីក្រុមMKS ពួតដៃគ្នាប្រមូលបទចាស់ៗរបស់ខ្លួនដើម្បីច្រៀងឡើងវិញនៅចុងឆ្នាំ២០២០ ហើយបានចេញបទនេះដំបូងគេនៅដើមឆ្នាំ២០២១ នេះ។

"ពេលដែលត្រូវបែក" ដែលជាបទដ៏ពេញនិយមសម្រាប់យុវវ័យកាលពី២០ឆ្នាំមុន ត្រូវបានច្រៀង និងកែសម្រួលទំនុកភ្លេងឡើងវិញដោយសមាជិកក្រុមMKS ម្នាក់ គឺលោក ម៉ិញ សុធីវណ្ណ(តូ)។ បទនេះបានផលិតរួច ហើយបង្ហោះនៅលើបណ្ដាញសង្គមYoutube កាលពីថ្ងៃទី១ ខែមករា ដោយមានអ្នកចូលមើល ឬស្ដាប់រហូតដល់ជាង១៥០.០០០ដង និងមានអ្នកចែករំលែកជិត២០០០ដង។

សមាជិកក្រុម MKS លោក ហេង ពិទូ ធ្លាប់ប្រាប់ Sabay ថា ដោយមានការសំណូមពរច្រើនពីអ្នកគាំទ្រ ទើបជំរុញឲ្យចិត្តឲ្យក្រុមលោកសម្រេចចិត្តភ្លាមៗ ហើយបានធ្វើបទមួយនេះដំបូងគេ មុននឹងឈានទៅដល់ការបញ្ចេញបទជាច្រើនទៀតដែលជាស្នាដៃរបស់លោក និងសមាជិកក្រុមធ្លាប់ទទួលបានការគាំទ្រច្រើនកាលពី២០ឆ្នាំមុន។

\បើតាមលោក ហេង ពិទូ បទទាំងអស់នឹងត្រូវច្រៀងឡើងវិញ ដោយរក្សាខ្លឹមសារបទមច្រៀងដើម ដោយគ្រាន់តែសម្រួលតន្ដ្រីលើបទខ្លះប៉ុណ្ណោះ។ ក្រៅពីបទ"ពេលដែលត្រូវបែក" ទើបចេញ ហើយនៅតែទទួលបានការគាំទ្រនាពេលនេះ គឺនៅមានបទជាច្រើនទៀតដូចជា៖ បទ"កុំចំអក" "សូលីដាកំពូលស្នេហ៍" និងបទ"បេះដូងនៅស្នេហ៍តែអូន" ជាដើម៕


ដកស្រង់ពី៖ Sabay