Social Network

អាវយឺត "Run with Sai" ដាក់ឲ្យកុម្ម៉ង់ហើយ! បានទាំងអាវដ៏ស្អាត បានទាំង​បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ

ប្រិយមិត្តប្រហែលជាបានដឹងហើយពីវីរភាពរបស់សាយ ដែលបានរត់រាប់ពាន់គីឡូម៉ែត្រ ជុំវិញប្រទេសកម្ពុជា ដើម្បីរកថវិកាជួយមន្ទីរពេទ្យកុមារអង្គរ។

សាយនឹងបញ្ចប់ការរត់របស់ខ្លួន ពេលមកដល់រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមករា ឆាប់ៗខាងមុខនេះ។ ដើម្បីជាការអបអរដល់សាយ ក៏ដូចជាដើម្បីភ្ជាប់អនុស្សាវរីយ៍ជាមួយសាយ, Sabay បានសហការជាមួយសាយ ផលិតអាវយឺតដ៏ស្រស់ស្អាត គុណភាពល្អ ដាក់លក់ឲ្យសាធារណជន។

អាវយឺត "រត់ដើម្បីសប្បុរសធម៌ជាមួយសាយ" ឬ "Run with Sai" នេះ ត្រូវបានដាក់ឲ្យកុម្ម៉ង់ ចាប់ពីថ្ងៃនេះតទៅ នៅលើវិបសាយលក់ទំនិញអនឡាញ https://ecamshopping.com/។ អាវយឺតដ៏ស្រស់ស្អាតនេះ មានពីរជម្រើសសម្រាប់ជ្រើសរើស គឺទី១ អាវយឺតធម្មតា តម្លៃ ៨ដុល្លារ មានចំនួន ២៣០អាវ និងអាវយឺត Limited Edition ដែលមានហត្ថលេខាសាយនៅលើនោះ (សាយស៊ីញ៉េដោយផ្ទាល់) តម្លៃ ១៥ដុល្លារ។

ប្រាក់ដែលបានពីការលក់អាវនេះមួយផ្នែក នឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ។ ដើម្បីកុម្ម៉ង់ សូមចុចត្រង់នេះ រួចជ្រើសរើសប្រភេទអាវ (ជាអាវធម្មតាតម្លៃ ៨ដុល្លារ ឬអាវមានហត្ថលេខាសាយ តម្លៃ ១៥ដុល្លារ) បន្ទាប់មកជ្រើសរើសទំហំ រួចចុចទិញ និងបំពេញព័ត៌មានផ្ទាល់ខ្លួន (ឈ្មោះ, លេខទូរសព្ទ និងអាស័យដ្ឋាន) ជាការស្រេច។

ដោយសារចំនួនមានកំណត់ សូមរួសរាន់កុម្ម៉ង់ឥលូវនេះណា!

ដកស្រង់ពី៖ Sabay