Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹត្តិការណ៍ប្រគល់ពានដ៏ធំប្រចាំអាស៊ីនឹង​ផ្សាយផ្ទាល់នៅកម្ពុជា ដល់ទៅ ២ថ្ងៃក្នុង​ខែនេះ

  • Print

កម្មវិធីប្រគល់ពានរង្វាន់ធំមួយប្រចាំអាស៊ីដែលមានឈ្មោះថា Asian Television Awards បានប្រកាសពីដំណឹងវិលមកជាថ្មីហើយនៅឆ្នាំនេះ ដោយបង្ហាញពីថ្ងៃកម្មវិធីផ្សាយទៀតផង។

ឆ្នាំ២០២១ គឺជាឆ្នាំដែលត្រូវនឹងគម្រប់ខួបលើកទី២៥ឆ្នាំ របស់កម្មវិធី Asian Television Awards (ATA) ប៉ុន្តែកម្មវិធីឆ្នាំនេះត្រូវបានរៀបចំប្លែកខុសពីឆ្នាំមុនៗ ដោយធ្វើជាការផ្សាយផ្ទាល់ ឬ Live តាមបណ្ដាញផ្សព្វផ្សាយវិញ ដើម្បីបង្ការការឆ្លងមេរោគ COVID-19។

បើគិតតាំងពី ១៩៩៦មកកម្មវិធីនេះ តែងលើកកិត្តិយសតារាសម្ដែង អ្នកដឹកនាំរឿង ផលិតករភាពយន្ត ពិធីករ អ្នកអធិប្បាយ ក៏ដូចជាឲ្យតម្លៃពេញទំហឹងចំពោះកម្មវិធីទូរទស្សន៍ជាច្រើនប្រចាំអាស៊ី។ យ៉ាងណាមិញ កម្មវិធី ATA ធ្លាប់បានរៀបចំធ្វើនៅរាជធានីភ្នំពេញពីមុនរួចមកហើយ ក្រោយពីបានទទួលបានជោគជ័យគួរឲ្យកត់សម្គាល់កាលធ្វើឡើងក្នុងប្រទេសម៉ាឡេស៊ី និងហ្វីលីពីនឆ្នាំមុនៗ។

ចំណែកព្រឹត្តិការណ៍ឆ្នាំនេះ នឹងធ្វើឡើងដល់ទៅ ២ថ្ងៃគឺពីថ្ងៃទី១៥ ដល់ទី១៦ខែមករា ឆ្នាំ២០២១។ នៅថ្ងៃទី១៥ នឹងមានការ Live ផ្ទាល់តាមរយៈ Facebook, Instagram, Twitter និង Weibo ពីម៉ោង៨យប់តទៅ។ ចូលដល់ថ្ងៃទី១៦ កម្មវិធីនឹងផ្សាយផ្ទាល់លើទូរទស្សន៍ដែលជាដៃគូសហការរបស់ ATA ជុំវិញទ្វីបអាស៊ី ដោយក្នុងនោះនៅកម្ពុជានឹងមានការផ្សាយផ្ទាល់តាមរយៈប៉ុស្តិ៍បាយ័ន។

ជាមួយគ្នានោះកម្មវិធីប្រគល់ពាន ATA ក៏នឹងប្រជុំទៅដោយក្រុមហ៊ុន ឬស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាថ្នាក់ដឹកនាំធំៗប្រចាំក្រុមហ៊ុនមានតាំងពី CEO, អ្នកដឹកនាំរឿង និងផលិតករជាន់ខ្ពស់ជាដើម។ ចំណែកពិធីករមានដល់ទៅ ៥នាក់រួមមាន លោក Wallace Ang, តារាសម្ដែង Benjamin Josiah (សិង្ហបុរី), Ji Xiao Jun (មកពីចិន) រាជិនីសម្រស់ Rennie Lau (មកពីម៉ាឡេស៊ី) និង តារាសម្ដែងថៃ Anyarin Terathananpat៕

 

ដកស្រង់ពី៖ Sabay