Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Facebook នឹងធ្វើការកែសម្រួលកម្មវិធីផេក (Page) និងលុបចោលចំនួន Like!

  • Print

Facebook ផេកគឺជាកម្មវិធីសម្រាប់តារាល្បីៗ អ្នកធ្វើនយោបាយ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនអាចបង្កើតទំព័រហ្វេសប៊ុក ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយនិងអ្នកតាមដាន ឬអតិថិជនរបស់ពួកគេ។

ដូច្នេះដើម្បីធ្វើឱ្យមានការងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្ដូរ រវាងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន និងហ្វេសប៊ុកផេកនោះ ក្រុមហ៊ុនបានធ្វើការកែសម្រួលមុខងារមួយចំនួនដែលមាននៅក្នុងកម្មវិធីផេក កាលពីថ្ងៃទី ៦ មករា ២០២០។

ការផ្លាស់ប្ដូរនេះមានដូចជាការលុបចោលនូវចំនួន Like ប៉ុន្តែបង្ហាញនូវចំនួនអ្នកតាមដាន (Followers) ជំនួសវិញ ដើម្បីឱ្យអ្នកគ្រប់គ្រងផេកមានការងាយស្រួលក្នុងការគ្រប់គ្រង ព្រោះថាចំនួនអ្នកតាមដាន វាបញ្ជាក់អំពីអ្នកប្រើប្រាស់ដែលចង់បានព័ត៌មានថ្មីៗពីទំព័រផេកនោះ។

ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏បានធ្វើការកែតម្រូវទម្រង់របស់កម្មវិធីនេះដើម្បីឱ្យអ្នកប្រើប្រាស់ស្វែងរក ជីវប្រវត្តិរបស់ផេកបានកាន់តែងាយស្រួល។គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនហ្វេសប៊ុក តែងតែបានបន្ថែមនូវមុខងារថ្មីៗមួយចំនួនរួចមកហើយមានដូចជា ការចែកចាយរូបភាព ឬវីដេអូដែលនឹងត្រូវលុបចោលក្នុងរយៈពេល ២៤ម៉ោង ដើម្បីប្រកួតប្រជែងជាមួយនឹងកម្មវិធី TikTok និងកម្មវិធី Snapchat៕

ដកស្រង់ពី៖sabay