Social Network

Royal Enfield Classic 500 ត្រលប់មកវិញជាមួយការកើនឡើងខ្លាំង សម្រាប់តម្រូវការទីផ្សារនៅឆ្នាំ២០២១

ម៉ូតូគ្រប់ម៉ូឌែលរបស់ Royal Enfield តែងតែបង្ហាញពីការផ្សងព្រេង ការធ្វើដំណើរ និងការរុករក ដោយយីហោនេះបានថែរក្សា វប្បធម៌នៃដំណើរកម្សាន្តតាមរយៈការជិះ និងការផ្ដល់បទពិសោធយ៉ាងជ្រាលជ្រៅទាំងនៅពេលធ្វើដំណើរ និងក្នុងព្រឹត្តិការណ៍ដែលបានរៀបចំឡើង។

Royal Enfield ផ្ដល់នូវទំនុកចិត្កកាន់តែច្រើនឡើង និងទស្សនៈក្នុងការធ្វើដំណើរដែលល្អបំផុតចាប់តាំងពីការចាប់ផ្ដើមជិះម៉ូតូរបស់ខ្លួនលើកដំបូង។

យីហោនេះបានចូលរួមជាមួយអតិថិជនបង្កើតបទពិសោធន៍ជាច្រើន ជាមួយនឹងម៉ូឌែល ៥ សម្រាប់ជ្រើសរើសរួមមាន Bullet, Himalayan, Interceptor, GT Continental, ហើយជាពិសេស Classic ដែលនឹងមាននៅក្នុងស្តុកវិញជាថ្មីនៅឆ្នាំ២០២១ គឺជាប្រភេទម៉ូតូពេញនិយមបំផុត ដែលអតិថិជនប្រាថ្នាចង់បានសម្រាប់ជិះជាប្រចាំថ្ងៃ។ Royal Enfield Classic 500 ត្រូវបានណែនាំក្នុងឆ្នាំ ២០០៨ គឺជាម៉ូតូដែលតំណាងឲ្យសិល្បៈនៃការច្នៃប្រឌិត ដែលភ្ជាប់ទៅនឹងសម័យក្រោយសង្រ្គាមជាមួយនឹងរចនាបថដើម ហើយរួមបញ្ចូលទាំងកែបប្រភេទពូក (sprung seat) ,អំពូលភ្លើងមុខធំ ( die-cast headlight casing) និងបំពង់ស៉ីម៉ាំងទប់សម្លេង។

ការបំពាក់ម៉ូទ័រអេឡិចត្រិច ឬការផ្ដល់នូវម៉ារវែននៅខាងស្ដាំដែលងាយស្រួលក្នុងការធាក់ ហើយនៅផ្នែកខាងក្រោយនាំមកនូវជាមួយនឹងម៉ាស៊ីន 499cc ដែលមានល្បឿន ៥កម្រិត។ ភាពទាក់ទាញរបស់ Classic 500 គឺនៅពេលមើលពីចំហៀងម៉ូតូ អ្នកនឹងឃើញការបង្កប់ម៉ាស៊ីនដែលបង្ហាញនូវរូបរាងដ៏ស្រស់ស្អាត ជាមួយម៉ាស៊ីនរបស់ Royal Enfield ដែលមានក្បាលស៊ីឡាំងធំ និងមានកំរិតខុសគ្នានៃកែប ធុងសាំង និងអំពូលដែលខ្ពស់ជាងគ្នា។

វាមើលទៅទាក់ភ្នែកណាស់ ជាពិសេសនៅពេលដែលចតចំចំណុចដែលបង្ហាញពីផ្នែកកណ្ដាលរបស់វា ដែលបានមកពីរូបរាងស្រគត់ស្រគំ ហើយស័ក្កសមឥតខ្ចោះបំផុតសម្រាប់គម្រោងផ្ទាល់ខ្លួន ដែលបានធ្វើឲ្យម៉ូដែលនេះក្លាយជា ម៉ូឌែលលក់ដាច់បំផុតរហូតមកដល់ពេលនេះ។ ប៉ុន្តែគួរឱ្យស្តាយដោយសារតែកង្វះខាតនៃស្តុកផលិតផលដែលត្រូវបានផ្អាកនៅក្នុងប្រទេសឥណ្ឌាបានធ្វើឱ្យ Classic ផ្គត់ផ្គង់មិនគ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សារ។

យ៉ាងណាមិញក្រុមហ៊ុន TF Motors ដែលជាអ្នកនាំចូលផ្លូវការចំពោះយីហោមួយនេះបានរង់ចាំរយៈពេលអស់ ៥ខែមកហើយដើម្បីឲ្យស្ថានការណ៍អាចដោះស្រាយបានឡើងវិញហើយសង្ឃឹមយ៉ាងមុតមាំថានៅឆ្នាំ២០២១ វានឹងមានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់តម្រូវការ Royal Enfield Classic នៅក្នុងទីផ្សារប្រទេសកម្ពុជា។ជាការពិតណាស់ដែលស្តុកថ្មីនឹងមកដល់ក្នុងខែមករានេះហើយខាងក្រុមហ៊ុនបាន ត្រៀមផ្តល់ជូននូវការទទួលកក់ពីអតិថិជនថ្មីៗ ដែលចូលចិត្តជិះម៉ូតូស្អាតៗ៕

]

ដកស្រង់ពី៖sabay