Social Network

JYP ដាច់ចិត្ត Unfollow សមាជិក GOT7 ទាំងអស់លើបណ្ដាញសង្គមទាំងលែងស្រណោះ

នៅក្នុងព័ត៌មានថ្មីៗនេះ សមាជិករបស់ GOT7 បានពិភាក្សាគ្នាពីបញ្ហាមួយចំនួនទាក់ទងនឹងរឿងកុងត្រាជាមួយនឹងផលិតកម្ម JYP ថាតើពួកគេគួរបន្ត ឬត្រូវស្វែងរកផលិតកម្មថ្មី?

ជាក់ស្ដែង ក៏មានព័ត៌មានផ្សាយជាហូរហែក្រោយមកទៀតថា Jinyoung និង Yugyeom សម្រេចមិនបន្តកុងត្រាទេ ដោយគ្រោងចាកចេញ និងទៅជ្រកក្រោមផលិតកម្ម BH Entertainment និង AOMG វិញ។

ដោយឡែក ស្រាប់តែថ្មីៗ រឿងនេះចាប់ផ្ដើមផ្ទុះការចាប់អារម្មណ៍បន្ត ដោយគេបានឃើញថា CEO របស់ផលិតកម្ម JYP គឺលោក Park Jin Young បាន Unfollow សមាជិក GOT7 ៣នាក់មាន Jinyoung, BamBam និង Mark លើ Instagram។

យ៉ាងណាសម្រាប់ JB វិញ លោកមិនដែល Follow តាំងពីដើមមកម្ល៉េះ ស្របពេលនេះគណនីលោកនៅ Follow Yugyeom, Jackson និង Youngjae ដដែល។ ងាកចូលគណនី Twitter វិញ ពីមុន JYP បាន Follow គណនី GOT7 និងសមាជិកទាំងអស់ ប៉ុន្តែពេលនេះលោកសម្រេច Unfollow ហើយ៕

ដកស្រង់ពី៖ Sabay