Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្លាំង​នៅ​តែ​ខ្លាំង! ផលិតករ​វ័យក្មេង យន ប៊ុនរាជ មាន​មហិច្ឆតា​មិន​គួរ​ឲ្យ​ជឿ​ក្នុង​វិស័យ​ភាពយន្ត និង​ចម្រៀង​ខ្មែរ

  • Print

ផលិតករវ័យ២៣ឆ្នាំ យន ប៊ុនរាជ ហៅ Mr. Fun Cambodia គ្រោងចេញរឿងបែបអប់រំ ស្នេហា កំប្លែង និងបទចម្រៀងក្នុងពេលឆាប់ៗនេះ ក្រោយពីចេញរឿង"មួយម៉ាត់ស្លាប់មួយម៉ាត់រស់"សម្ដែងដោយ កញ្ញា Ka Bella ទើបផ្ទុះការគាំទ្រ។

ក្រោយដើរចេញពីទូរទស្សន៍ថោន ក្នុងតួនាទីជាប្រធានផ្នែកនិពន្ធ ដើម្បីវិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរ កាលពីដើមខែធ្នូ ឆ្នាំ២០២០ លោក យន ប៊ុនរាជ បានបញ្ចេញស្នាដៃរឿងអប់រំបែបលើកទឹកចិត្តនេះ ហើយកញ្ញា Ka Bella បានក្លាយជាតួអង្គសំខាន់ក្នុងរឿងដែលជាស្នាដៃដំបូងរបស់លោកក្នុងស្ថាប័នថ្មី។

លោក យន ប៊ុនរាជ បានប្រាប់ Sabay និយាយថា រូបលោកមានក្ដីស្រមៃ ចង់រួមចំណែកធ្វើឲ្យវិស័យភាពយន្តខ្មែរមានការគាំទ្រខ្លាំងដូចភាពយន្តបរទេស។ សម្រាប់ការងារថ្មីក្នុងតួនាទីជាផលិតករ និងជាអ្នកគ្រប់គ្រងមួយរួបនៅស្ថាប័ន Media Load គឺលោកនឹងប្រឹងប្រែងឲ្យអស់សមត្ថភាព និងបញ្ចេញស្នាដៃឲ្យបានកាន់តែច្រើនក្នុងឆ្នាំ២០២១ នេះ។ លោក យន ប៊ុនរាជ៖"ខ្ញុំធ្លាប់ធ្វើជាកម្មករសំណង់ អីចឹងខ្ញុំចង់វិវឌ្ឍខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុន ជាពិសេសវិស័យតែងនិពន្ធនេះ។

ពេលខ្លះខ្ញុំស្រមៃគិតសាច់រឿងដល់ថ្នាក់ដេកលក់មួយភាំងក៏មាន អីចឹងហើយខ្ញុំសង្ឃឹមថាការប្រឹងប្រែងរបស់ខ្ញុំសម្រាប់រឿង ឬចម្រៀងក្រោយៗនេះទទួលបានការគាំទ្រកាន់តែច្រើន"។ សូមរំលឹកថា ផលិតករ យន ប៊ុនរាជ បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុយភូមិនៅឆ្នាំ២០១៥។

ក្រោយមក គឺនៅឆ្នាំ២០១៥ លោកបានសិក្សាបន្តនៅវិទ្យាស្ថានជាតិប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT) ដោយចេញធ្វើការបណ្ដើរនៅស្ថានីយទូរទស្សន៍ថោនក្នុងតួនាទីជាអ្នកគ្រប់គ្រងផ្នែកនិពន្ធ។ ក្នុងរយៈពេលដ៏ខ្លីនេះលោកមានស្នាដៃស្ទើររាប់មិនអស់នៅកម្មវិធីកំប្លែង"ដូច្នឹងផង" កំប្លែងហ្មង និងកម្មវិធី"ដូច្នឹងផងKid”៕

ដកស្រង់ពី៖ Sabay