Social Network

JYP នឹងត្រូវបាត់គ្រាប់ពេជ្រដ៏មានតម្លៃរបស់ថៃ បើ BamBam សម្រេចមិនតកុងត្រាជាមួយ

Kunpimook Bhuwakul ដែលគែស្គាល់ច្បាស់ឈ្មោះលើឆាកគឺ BamBam គឺជាសមាជិកដ៏មានប្រជាប្រិយភាពរបស់ក្រុម GOT7។

តារាប្រុសម្នាក់នេះ គឺជាតារាថៃដែលមានការគាំទ្រខ្លាំងមិនធម្មតាមិនថាក្នុងពិភព K-Pop ទេ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោក ពិតជាមានសន្ទុះខ្លាំងមិនធម្មតា នាពេលបច្ចុប្បន្ននេះនៅប្រទេសថៃ រហូតជនរួមជាតិលោកឲ្យរហស្សនាមថាជា ព្រះអង្គម្ចាស់ប្រទេសថៃទៀត។

នៅក្នុងប្រទេសថៃ គេឃើញមានរូបរបស់ BamBam ស្ទើរគ្រប់កន្លែង សបញ្ជាក់ថា BamBam មានឥទ្ធិពលយ៉ាងណាចំពោះប្រជាជននេះទាំងអស់។ ដោយឡែកទាក់ទងនឹងបញ្ហាថ្មីៗដែលបានកើតឡើង អំពីកុងត្រារវាង GOT7 និង JYP ពិតជាបានធ្វើឲ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង។

ជាពិសេសពេលមានព័ត៌មានថា Jinyoung និង Yugyeom ត្រៀមចេញទៅរកអនាគតថ្មី នៅផលិតកម្មផ្សេង ដោយមិនបន្តកុងត្រាជាមួយ JYP តទៀតទេ។ សមាជិកផ្សេងទៀតនៅមិនទាន់មានការបញ្ជាក់ថានឹងបន្ត ឬឈប់ត្រឹមនេះនៅឡើយ ហើយក្នុងចំណោមអ្នកដែលនៅសល់ មហាជនចាប់អារម្មណ៍ទៅលើ Mark។

ប្រសិនបើលោកសម្រេចបញ្ចប់កុងត្រាត្រឹមនេះ ដូចនេះមានន័យថា JYP នឹងបាត់បង់គ្រាប់ពេជ្រដ៏មានតម្លៃរបស់ថៃម្នាក់នេះ។ មួយវិញទៀត លោក Park Jin Young (JYP) ក៏ថែមទាំងបាន Unfollow BamBam, Mark និង Jinyoung លើ Instagram ទៀត ហើយខាងក្រោមនេះជាអ្វីដែល BamBam បានធ្វើក្រោយ JYP Unfollow៖

ដកស្រង់ពី៖ Sabay