Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សុខ រក្សា ទន្ទឹង​ចង់បាន​កូន​ជា​ថ្មី​ម្តង​ទៀត​​ជាមួយ​អ្នក​នាង​កុ​ល ដា​វី

  • Print

រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក សុខ រក្សា នៅតែរក្សាជំហរ និងការទន្ទឹងចង់បានកូនជាថ្មីម្តងទៀតជាមួយនឹងភរិយាអ្នកនាង កុល ដាវី

ក្នុងពេលដែលកូនដំបូងរបស់ពួកគេបានជួបបញ្ហាមិនអាចចាប់កំណើតមើលភពផែនដីនេះបាន។ យ៉ាងណា បើទោះបីជាមានបញ្ហាកូនដំបូងនាពេលនេះក៏ដោយ ប៉ុន្តែទាំងលោក សុខ រក្សា និង កុល ដាវី នៅតែសន្សំចិត្តនឹងសម្រេចក្តីស្រមៃរបស់ពួកគេ ដោយនឹងយកកូនម្តងទៀតមិនអង្អង់យូរឡើយ ដើម្បីធ្វើឱ្យជីវិតគ្រួសាររបស់ពួកគេកាន់តែមានសុភមង្គល។

ជាការកត់សម្គាល់ កាលពីអំឡុងថ្ងៃខួបកំណើតរបស់ភរិយានាង កុល ដាវី កាលពីពេលថ្មីៗនេះ ម្ចាស់បទ ទឹកលើផ្កាឈូក លោក សុខ រក្សា បានបង្ហោះរូបភាពអោយថើបយ៉ាងផ្អែមល្ហែមជាមួយនឹងភរិយា ដោយអមជាមួយនឹងសារថា ប្តីសូមជូនពរថ្ងៃខួបកំណើត ប្រពន្ធជាទីស្រលាញ់របស់បង សូមអោយមានសម្រស់កាន់តែស្រស់ស្អាត សុខភាពល្អ ជោគជ័យជាមួយមុខរបររកស៊ី។

បន្ថែមពីលើសារជូនពរភរិយានាពេលនេះ លោក សុខ រក្សា ក៏បានបញ្ជាក់នូវអត្ថន័យចុងក្រោយថា សូមអោយស្នេហាពួកយើងរស់នៅបានយូរអង្វែងរហូតចាស់កាន់ឈើច្រត់ និង សូមអោយពួកយើងឆាប់មានបុត្រជាទីស្រលាញ់រស់នៅជុំគ្នាមានសុភមង្គល។

ក្នុងន័យ គឺបញ្ជាក់ថា តារាចម្រៀងលោក សុខ រក្សា នៅតែបង្ហាញក្តីរំពឹងនឹងទទួលបានចំណងដៃកូនដំបូងជាថ្មីរបស់ខ្លួនឡើងវិញនាពេលឆាប់ៗនេះ បើទោះបីជាភរិយារបស់លោកបានជួបបញ្ហាកូនលើកដំបូងកាលពីពេលថ្មីៗនេះក៏ដោយ។

គួរបញ្ជាក់ថា ភរិយារបស់លោក សុខ រក្សា គឺតារាសម្តែងចាស់វស្សានាង កុល ដាវី បានបាត់បង់ក្តីស្រមៃរបស់ខ្លួននៅក្នុងការរក្សាតំណក់ឈាមលើកដំបូងរបស់ពួកគេក្រោយរៀបការ បន្ទាប់ពីអ្នកនាង កុល ដាវី បានបាត់បង់កូនៅក្នុងផ្ទៃ ដោយសារបញ្ហាបេះដូងលែងដើរ។

ការបាត់បង់កូនដំបូងដោយមិននឹកស្មានដល់នាពេលនេះត្រូវបានលោក សុខ រក្សា បញ្ចេញឲ្យដឹងតាមបណ្តាគសង្គមហ្វេសប៊ុក ដែលនាំឲ្យមហាជនសម្តែងការហួសចិត្ត និងសោកស្តាយចំពោះពួកគេ។ ជាមួយនឹងការបាត់បង់កូនដំបូងនាពេលនេះលោក សុខ រក្សា បានបង្ហោះសារតាមហ្វេសប៊ុក ដោយលើកទឹកចិត្តភរិយាថា «តាំងអារម្មណ៍ តាំងស្មារតីអោយរឹងមាំណាប្រពន្ធសំលាញ់ចិត្ត របស់បង អូនមានប្តី នៅជិតអូនហើយ ធ្វើម៉េចនិស្ស័យកូន ហើយនិងពួកយើង បានត្រឹមតែប៉ុណ្ណឹងសំខាន់បំផុត គឺសុខភាពរបស់អូន»។

ជាមួយគ្នានោះផងដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង កុល ដាវី ក៏បានបង្ហោះសារយ៉ាងខ្លីដែរថា «ពុទ្ធោអើយ បេះដូងកូនខ្ញុំឈប់ដើរហើយ»។ ក្រោយពីបានចាប់ដៃគ្នាចូលរោងរួចមកទាំង លោក សុខ រក្សា និងភរិយាអ្នកនាង កុល ដាវី បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រកបរបររកស៊ី ខណៈពេលពួកគេបានរងចាំជាយូរឆ្នាំដើម្បីសម្រេចក្តីបំណងមានដំណក់ឈាមរួមគ្នានេះ។

យ៉ាងណា បន្ទាប់ពីបាត់បង់ក្តីសង្ឃឹមនៅក្នុងការមានកូនលើកដំបូងនោះ ទាំងលោក សុខ រក្សា និងនាង កុល ដាវី នៅតែបន្តការសន្សំចិត្តនឹងទទួលបានកូនម្តងទៀតនាពេលឆាប់ខាងមុខនេះ ដើម្បីរឹតចំណងស្នេហ៍របស់ពួកគេកាន់តែរឹងមាំ ក្នុងពេលដែលវ័យរបស់ពួកគេក៏កាន់តែជ្រេបន្តិចហើយនោះ៕

ដកស្រង់ពី៖ កោះសន្ដិភាព