Social Network

លក់ដាច់ខ្លាំងពេក អ្នកចង់ទិញឡាន Toyota Harrier ឆ្នាំ ២០២០ ត្រូវចាំរាប់ខែ

Toyota Harrier ជំនាន់ទីបួនដែលមានការផ្លាស់ប្ដូររូបរាងថ្មី កំពុងក្លាយជារថយន្ត Toyota ដែលលក់ដាច់ខ្លាំងបំផុត។ តាំងពីប្រកាសចេញកាលពីខែមិថុនាឆ្នាំមុនមក រថយន្តនេះមានអ្នកកុម្ម៉ង់ទិញដល់ខ្ទង់ ១០ម៉ឺនគ្រឿង។

យ៉ាងណាក្ដីដោយសាររោងចក្ររបស់ Toyota មិនអាចបំពេញតាមតម្រូវការដ៏ច្រើនលើសលប់នេះបាន ធ្វើឲ្យអតិថិជនត្រូវរង់ចាំរហូតដល់រាប់ខែ។ ការចុះផ្សាយរបស់ BestCarWeb បានឲ្យដឹងថា Toyota Harrier ឆ្នាំ ២០២០ មានកំណើនចំនួនលក់ ៤៦១,៧% កាលពីខែវិច្ឆិកាឆ្នាំ ២០២០។មានការកុម្ម៉ង់ច្រើន ប៉ុន្តែរោងចក្ររបស់ Toyota អាចផលិតរថយន្ត Harrier នេះបានត្រឹម ១ម៉ឺនគ្រឿងប៉ុណ្ណោះក្នុងមួយខែ។

ដូចនេះអតិថិជននៅជប៉ុនដែលបានកុម្ម៉ង់ទិញនៅខែវិច្ឆិកាឆ្នាំ ២០២០ នឹងត្រូវចាំយូររហូតដល់ដើមខែឧសភាឆ្នាំ ២០២១ ខណៈអ្នកទិញនៅខែធ្នូ ត្រូវរង់ចាំដល់ខែកក្កដាឆ្នាំ ២០២១ ទើបទទួលបានរថយន្ត៕

ដកស្រង់ពី៖sabay