Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកមាន​រូបិយប័ណ្ណ​ណឌីជីថល គួរប្រយ័ត្នមេរោគកុំព្យូទ័រមួយនេះ

  • Print

ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវសន្តិសុខតាមអ៊ីនធឺណិត បានប្រកាសពីគោលដៅវាយប្រហាររបស់Hacker ទៅលើអ្នកមានរូបិយប័ណ្ណណឌីជីថល (cryptocurrency) ខណៈមានផែនការតាំងពី ខែមករា កាលពី ឆ្នាំ២០២០។ ការវាយប្រហារខាងលើត្រូវបានរកឃើញជាលើកដំបូងនៅក្នុង ខែធ្នូ នៃឆ្នាំ២០២០ ដោយគេជឿថាមានអ្នករងគ្រោះប្រមាណ ៦ ៥០០នាក់។

ក្រុមវាយប្រហារទាំងនោះ បានប្រើមេរោគ ElectroRAT Trojan ដើម្បីលួចយកគណនីអ្នកប្រើប្រាស់ និងលួចយករូបិយប័ណ្ណឌីជីថលដែលពួកគេមាន។ មេរោគទាំងនេះក៏មានលទ្ធភាពអាចដំណើរការជាសម្ងាត់លើកុំព្យូទ័រ លួចចាប់យកការចុចលើក្ដារចុច អាចscreenshots លួច uploadឯកសារ ទាញយកកម្មវិធីផ្សេងៗ និងដំណើរការកម្មវិធីដទៃទៀតតាមការបញ្ជាររបស់ Hacker ពីចម្ងាយ។

ElectroRAT ក៏ជាមេរោគពិសេសមួយបង្កើតពី framework Electron (open-source) មានសមត្ថភាពអាចដំណើរការបានលើប្រព័ន្ធដំណើរការសំខាន់ៗដូចជា Windows, Linux និង macOS។ElectroRAT Trojan មានអត្តសញ្ញាណជាកម្មវិធីគ្រប់រូបិយបណ្ណឌីជីថល ដូចជាកម្មវិធី Jamm, eTrade និង platform DaoPoker ដើម្បីបន្លំអ្នកប្រើប្រាស់ឱ្យជឿ និងទាញយកវាទៅតម្លើង ហើយបន្ទាប់មក Hacker នឹងឆ្លៀតឱកាសនេះដើម្បីគ្រប់គ្រង និងបញ្ជារកុំព្យូទ័ររបស់អ្នកពីចម្ងាយតែម្ដង។

ពួកគេក៏ប្រើការផ្សព្វផ្សាយកម្មវិធីមេរោគទាំងនេះតាមរយៈ Twitter, Telegram វេទិកាជជែកមតិ bitcointalk និង SteemCoinPan ផងដែរ។អ្នកប្រើប្រាស់ដែលបានទាញយកកម្មវិធីមេរោគទាំងនេះប្រើគប្បី បិត process កម្មវិធីទាំងនោះចេញ លុបរាល់ឯកសារពាក់ព័ន្ធនឹងកម្មវិធីដែលបានទាញយកមក និងប្ដូរលេខសម្ងាត់គណនីរូបិយបណ្ណឌីជីថលដែលមាន ដើម្បីជៀសវាងពីការវាយប្រហារខាងលើ។

គួរបញ្ជាក់ថា Cryptocurrency ជារូបិយប័ណ្ណឌីជីថល មិនមានរូបរាងជាក្រដាសប្រាក់អាចមើលឃើញនោះឡើយ ដោយការចាយវាយរបស់វាមិនត្រូវបានឆ្លងធនាគារកណ្ដាលណាមួយ ឬប្រទេសឡើយ។ រូបិយបណ្ណឌីជីថលកំពុងពេញនិយមបច្ចុប្បន្នរួមមាន Bitcoin (BTC), Bitcoin Cash (BCH), Litecoin (LTC), Ethereum (ETH), Binance Coin (BNB), Tron (TRX), Chainlink (LINK)៕

ដកស្រង់ពី៖sabay