Social Network

​SONY បញ្ចេញ​សាច់​ដុំ​ផលិត​ ​ឌ្រូន​យក្ស ដំបូង​បង្អស់ (មាន​វីដេអូ)

ថ្មីៗនេះ ក្រុមហ៊ុន Sony បានដាក់បង្ហាញឲ្យឃើញនូវផលិតផល Drone ជំនាន់ដំបូងបំផុតរបស់ខ្លួន ស្របពេលដែលដ្រូននោះបំពាក់មកជាមួយនឹងម៉ាស៊ីនថត Alpha Series ថែមទៀតផង។

Drone របស់ Sony ម៉ូឌែលដំបូងនេះ នៅមិនទាន់មានព័ត័មានច្រើនពីលក្ខណៈសម្បត្តិ និងតម្លៃរបស់វានៅឡើយទេ តែគេឃើញមានទំហំធំមែនទែននិងមានជើងទម្រអាចបត់ឡើងលើបាន នៅពេលកំពុងហោះហើរ និងបត់ចុះក្រោមវិញ រៀងរាល់ពេលដែលវាចុះចត។

វាជាផលិតផលពិសេស ធ្វើឡើងសម្រាប់ទីផ្សារអ្នកផលិតវីដេអូកម្រិតខ្ពស់ ឬកម្រិត Professional ក្នុងវិស័យភាពយន្តជាដើម។ឌ្រូនដំបូងនេះមានឈ្មោះថា Sony’s Airpeak ដែលមានសមត្ថភាពខ្ពស់ប្រហាក់ប្រហែលនឹងឌ្រូន របស់ក្រុមហ៊ុន DJI ដូច្នោះដែរ ប៉ុន្តែវានៅមិនទាន់មានម៉ូឌែលផ្សេងនៅឡើយទេ។

ជម្រាបជូនផងដែរថា គំនិតផលិត Drone ជំនាន់ដំបូងនេះ ក៏ធ្លាប់ត្រូវបាន SONY បង្ហើបឲ្យដឹងម្ដងដែរ កាលពីឆ្នាំ ២០២០ តែវាទើបនឹងលេចរូបរាងឡើងនៅឆ្នាំ ២០២១ សម្រាប់តាំងក្នុងព្រឹត្តិការណ៍តាំងពិពណ៌បច្ចេកវិទ្យា CES 2021 ។ទស្សនាវីដេអូបង្ហាញពី Drone លើវាលទឹកកក៖

 

 

 

ដកស្រង់ពី៖sabay