Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តប្រភេទ MPV ៤ ម៉ូដែល ជាជម្រើសស័ក្កសមបំផុត សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ

  • Print

នៅលើទីផ្សាររថយន្តក្នុងប្រទេសកម្ពុជាភាគច្រើន ប្រហែលជាបានចាប់យករថយន្តប្រភេទSUV ប៉ុន្តែមធ្យោបាយដ៏ល្អបំផុតដើម្បីធ្វើដំណើរ និងដឹកសម្ភាៈប្រើប្រាស់ក្នុងពេលតែមួយ គឺរថយន្តប្រភេទMPVដែលជាជម្រើសដ៏ល្អ។

រថយន្តប្រភេទ MPV នៅក្នុងប្រទេសកម្ពុជា គឺមិនមែនជាប្រភេទរថយន្តដែលពេញនិយមនោះទេនាពេលបច្ចុប្បន្ននេះ ប៉ុន្តែវាក៏មានការលក់ដាច់សមរម្យដែរ។ ចំពោះម៉ាកយីហោដូចជា Toyota, Kia, Mitsubishi និង Maxus ជាប្រភេទរថយន្ត MPV ដែលមានការពេញនិយមនៅក្នុងទីផ្សារប្រទេសកម្ពុជា។

ការផ្តល់ជូននូវតម្លៃកាន់តែប្រសើរជាមួយនឹងការថែមជូននូវកញ្ចប់ប្រម៉ូសិនជាច្រើនមុខទៀត ហើយលោកអ្នកថែមទាំងអាចរីករាយក្នុងការបើកបរបានយ៉ាងពេញចិត្ត។តោះ! មកមើលរថយន្តទាំង ៤ម៉ូដែល ដែលអាចជួយឲ្យលោកអ្នកធ្វើការសម្រេចចិត្តបានត្រឹមត្រូវបំផុត៖

១) Toyota Granvia គឺជារថយន្តដែលបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត Turbo ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយនឹងកម្លាំង ១៧៤សេះ។ វាបានបំពាក់ដោយប្រអប់លេខអូតូ ៦វគ្គ និងផ្តល់ដោយកម្លាំងកង់ក្រោយ។ រថយន្តToyota Granvai ជាប្រភេទរថយន្ត ៨ កៅអី ហើយម៉ូដែលនេះបានបំពាក់ដោយពូកស្បែក និងកៅអីជួរទី២ ជាប្រភេទpower-reclining រួមនឹង power-folding ottoman។

២) បើនិយាយអំពីភាពខ្លាំងនៃម៉ាស៊ីន Turbo, ភាពងាយស្រួលក្នុងការរបើកបរ និងការសន្សំសំចៃ រថយន្ត Maxus G50 គឺជាជម្រើសដ៏ល្អ ហើយម៉ូដែលនេះក៏មានតម្លៃសមរម្យសម្រាប់ជួរនៃប្រភេទ MPV ដែលបានដាក់លក់ក្នុងតម្លៃត្រឹមតែ $45,000 ប៉ុណ្ណោះ។ វាអាចនិយាយបានថា ផលិតផលនេះគឺពិតជាថ្លៃថ្នូរ ប្រកួតប្រជែង និងសុវត្ថិភាព សម្រាប់ការបើកបរជាលក្ខណៈគ្រួសារ។ ជាមួយនឹងប្រព័ន្ធសុវត្ថិភាពក៏ដូចជាមុខងារប្រើប្រាស់ទំនើបៗ ដែលធ្វើឲ្យម៉ូដែលនេះក្លាយទៅជារថយន្តដែលមានការប្រកូតប្រជែង ហើយវាក៏មានការធានារហូតដល់រយៈពេល ៥ ឆ្នាំ ផងដែរ។

៣) រថយន្ត Mitsubishi Xpander តម្លៃ $29,999 សម្រាប់ផ្នែកខាងក្រៅនៃម៉ូដែលនេះវិញ គឺពិតជាមានភាពទាក់ទាញច្រើន ដូចជា កម្ពស់ពីដីខ្ពស់ល្មម និងទំហំកង់។ វាជាប្រភេទរថយន្តដែលមានភាពល្អស័ក្កសមគ្រប់ទីកន្លែង ហើយម៉ូដែលនេះក៏បំពាក់ដោយប្រព័ន្ធសុវត្ថិភាពស្តង់ដារផងដែរ។

៤) រថយន្ត Kia Grand Carnival វាបានបំពាក់ដោយកៅអីស្បែកយ៉ាងប្រណីត ដែលបានធ្វើឲ្យអ្នកគ្រប់គ្នា ទទួលបាននូវផាសុកភាព និងអារម្មណ៏មួយប្លែក។ ម៉ូដែលនេះមានតម្លៃ $66,800 ហើយវាជាប្រភេទម៉ាស៊ីនសាំង ៣,៣លីត្រ ផ្តល់នូវកម្លាំង ២៧០សេះ ជាមួយប្រអប់លេខអូតូ ៦វគ្គ។ប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្តប្រភេទMPV លោកអ្នកនឹងទទួលបាននូវទំហំទូលាយជាមួយនឹងកៅអី ៣ ជួរ។ ជាការពិតណាស់វាពិតជាមានសារៈសំខាន់ក្នុងការដែលអ្នកដឹងពីទំហំ និងតម្លៃ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត។ វាមិនមានអ្វីដែលមានផ្នែកខាងក្នុងទូលាយជាងប្រភេទរថយន្តMPVទៀតនោះទេ ប៉ុន្តែវាមានស្ទីលថ្មី ផាសុកភាព និងភាពលេចធ្លោ៕

ដកស្រង់ពី៖sabay