Social Network

វេទិកាផ្សព្វផ្សាយជាសាធារណៈ ស្តីពីការបង្កើនសមត្ថភាពសហគមន៍ ដើម្បីទទួលបានសិទ្ធិជាកម្មសិទ្ធិដីធ្លី បរិស្ថាន និងធនធានធម្មជាតិ (ជលផល)

កំពង់ចាម៖ ប្រជាពលរដ្ឋ តំណាងសហគមន៍នេសាទ ដីធ្លី អាជ្ញាធរភូមិ ឃុំ និង សមត្ថកិច្ច ប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំ មកពីឃុំចំនួន៩ ក្នុងស្រុកកងមាស និងស្រុកបាធាយ ខេត្តកំពង់ចាម

បានបង្កើន សមត្ថភាពតាមរយៈ វីជីឡែន អង្គការរក្សាការពារ សិទ្ធិមនុស្ស នៃកម្ពុជា ខេត្តកំពង់ចាម បានរៀបចំវេទិកាផ្សព្វផ្សាយ វេទិកាសាធារណៈ ១ថ្ងៃពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ចំណុចក្នុងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។

លោក ភោគ សាវុធ អភិបាលរង ស្រុកកងមាស បានមានប្រសាសន៍ថា បញ្ហាពាក់ព័ន្ធវេទិកាសាធារណ់ៈមានបី៖ គឺ.១-បទល្មើសនេសាទ ២-បញ្ហាដីធ្លី ៣-ធនធានធម្មជាតិ និងបរិស្ថាន ។ បច្ចុប្បន្នឃើញថា ផលមុខរបរនេសាទ មានការថយចុះ ដោយមានបទល្មើស នេសាទខុសច្បាប់ជាច្រើន ។ ដូច្នេះសូមឲ្យប្រជាពលរដ្ឋ ជួយគិតពិចារណា ដើម្បីរកគន្លិះដោះស្រាយ សហការផ្តល់ព័ត៌មាន ដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ សមត្ថកិច្ចជំនាញ ដើម្បីទប់ស្កាត់បទល្មើសទាំងនោះ ហើយលោកសូម ឲ្យមន្ត្រីជំនាញអនុវត្តន៍ភារៈកិច្ច និងគោរពច្បាប់ ដើម្បីជាប្រយោជន៍ដល់សង្គម ។

លោក ហ៊ុល សុផល ប្រធានអង្គការវីជីឡែន ខេត្តកំពង់ចាម បានមានប្រសាសន៍ថា បញ្ហាទំនាស់ដីធ្លី និងបញ្ហាបទល្មើសនេសាទ រួមទាំងការបំផ្លិចបំផ្លាញជាបញ្ហាមួយ ដែលរដ្ឋាភិបាល និងអង្គការវីជីឡែន រួមទាំងដៃគូអភិវឌ្ឃន៍នានាបាននឹងកំពុងយកចិត្តទុកដាក់ ដើម្បីធ្វើការដោះស្រាយ  ការដណ្តើមយកដីធ្លី ចេះតែកើតមានជាលំដាប់ រវាងគ្រួសារឯង និងគ្រួសារឯង អ្នកដទៃ និងអ្នកដទៃ ដោយកាប់ឆ្កា រានយកដីព្រៃ ត្រពាំង បឹង ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ និងអ្នកជិតខាង ។

លោក ប្រធានបានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០០៤ ស្រុកបាធាយ មានការចុះបញ្ជីដីធ្លីរួចរាល់ ។ ចំណែកស្រុកកងមាស បានដំណើរការចុះបញ្ជីដីធ្លី ជាប្រព័ន្ធនៅឡើយ ដោយសារ មូលហេតុការដណ្តើមគ្នា ម្ចាស់ដីនិងម្ចាស់ដី ឬការកំណត់ព្រុំប្រទល់ រដ្ឋបាល មិនច្បាស់លាស់ ។ គោលបំណង នៃវេទិកានេះ គឺ លើកកំពស់ការរស់ នៅរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ ឲ្យបានប្រសើឡើង ប្រកបដោយតម្លៃ និងសេចក្តីថ្លៃថ្នូរ សមជាប្រចាបលរដ្ឋខ្មែរពិតៗ ៕