Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុន​ធ្វើ​គិត​សិន! យឹម តាស្រង់ ផ្ញើ ៣​ចំណុច​ទៅ​គណនី Fake ដែល​ព្យាយាម​វាយ​ប្រហារ Galaxy

  • Print

លោក យឹម តាស្រង់ ថ្មីៗនេះបានចេញមុខនិយាយដោយកម្រ ពាក់ព័ន្ធនឹងរឿងថា មានមនុស្សមួយក្រុមបានបង្កើតគណនីក្លែងក្លាយ

ហើយចូលមកវាយប្រហារលើផលិតកម្ម Galaxy Navatra របស់លោក ហើយឲ្យចំណេញទៅលើផលិតកម្មមួយផ្សេង ដែលទង្វើនេះ លោកថា ឆោតល្ងង់ណាស់។ "មួយរយៈនេះខ្ញុំឃើញមានអាខោនFacebookដែលក្លែងក្លាយ(Fake) លក្ខណះរៀបចំជាមុនជាច្រើនវាយប្រហារលើបទចម្រៀងដែលផូសថ្មីៗនៅផេកGalaxy navatra បែបបង្អាប់ និងចង់លើកសសើរក្រុមហ៊ុនផ្សេង នឹងមួយទៀតចង់ឲ្យប៉ះពាល់សតិអារម្មណ៍ពួកខ្ញុំ តែខ្ញុំឃើញបែបនេះខ្ញុំអស់សំណើចហើយយល់ថាពួកគេឆោត ហេតុអ្វីបាន ខ្ញុំថាឆោត?”។

ថ្នាក់ដឹកនាំផលិតកម្មរូបនេះ បានសង្កត់ធ្ងន់ថា អ្វីដែលក្រុមមនុស្សដែលនៅទីងងឹតបាន និងកំពុងធ្វើ គឺជាទង្វើឆោតល្ងង់ និងគួរឲ្យអស់សំណើច។ ដូច្នេះហើយ លោកបានផ្ដល់៣ចំណុច ដូចខាងក្រោម៖ ១.អាខោនFacebook ដែលFakeចំនួន១ក្រុមការងាររបស់ខ្ញុំBanចោលតែ៥វិនាទីនឹងបាត់មិនអាច CommentលើPegeពួកខ្ញុំជារៀងរហូត តែពួកគេវិញចំណាយពេលបង្កើតយ៉ាងហោចណាស់ក៏ចន្លោះពី១០ទៅ១៥នាទីដែរក្នុងអាខោន Facebook មួយទើបរួចរាល់។

២.ពួកគេចំណាយពេលCommentគឺខាតពេលខ្លួនឯង តែមិនប៉ះពាល់ប្រយោជន៍ខ្ញុំឡើយ។ ៣.បើពួកគេជាមនុស្សធ្លាប់រៀនចេះដឹងខ្លះ ពួកគេនឹងមានអារម្មណ៍ថាខុសចំពោះគំនិតដែលមិនល្អទាំងនេះ។ យឹម តាស្រង់ លើកឡើងទៀតថា "សម័យនេះ1+1 = 2 ហើយកុំទៅឆ្ងល់ ប្រឹងខិតខំតែកិច្ចការខ្លួនឯងឲ្យអស់ពីសម្ថតភាពទៅ បានប៉ុណ្ណា គឺផលប៉ុណ្ណឹងហើយ ល្អៗញញឹមៗសប្បាយចិត្តនឹងអ្វីដែលខ្លួនកំពុងធ្វើ នឹងកំពុងមាន ហើយយុទ្ធសាស្ត្រអាក្រក់បង្កើតអាខោនFacebook Fake ដើរCommentក្រុមហ៊ុនផ្សេងនេះគ្មានក្នុងការគិតខ្ញុំទេ"។

ជាមួយនឹងការលើកឡើងរបស់ តាស្រង់ គេឃើញក្រុមអ្នកគាំទ្រលោក ក៏ដូចជាអ្នកគាំទ្រផលិតកម្ម បានចូលមកសាទរ និងស្នើថា កុំខ្វល់ អ្វីៗដែលក្រុមនៅទីងងឹតមួយក្រុមនោះធ្វើ គឺជាសកម្មភាពច្រណែនសុទ្ធសាធ។ ពួកគេលើកឡើងបន្ថែមថា សេះពេលដើរទៅមុខ គឺវាមិនងាកមកឆ្វេងស្ដាំទេ ព្រោះនឹងនាំឲ្យវាដើរយឺត។

ដូច្នេះពួកគេ ស្នើឲ្យ ផលិតកម្មរបស់អ្នកឧកញ៉ា បន្តធ្វើអ្វីដែលវិជ្ជមានចំពោះខ្លួនឯងបន្តទៀត ដោយកុំខ្វល់នឹងរឿងអ្វីផ្សេង ក្រៅពីរឿងថា "ទៅមុខ"៕

ដកស្រង់ពី៖ Sabay