Social Network

Hyunjin សមាជិក​ Stray Kids នឹង​ផ្អាក​រាល់ការងារសិល្បៈទាំងអស់ ក្រោយរឿងធំកើតឡើង

ផលិតកម្ម JYP បានចេញសេចក្ដីប្រកាសជាផ្លូវការថា Hyunjin (Stray Kids) នឹងផ្អាករាល់សកម្មភាពសិល្បៈទាំងអស់ ដោយមិនអាចទាន់កំណត់ពេលវេលាណាមួយដែលនឹងត្រឡប់ចូលសិល្បៈវិញទេ។

ការប្រកាសនេះធ្វើឡើងដោយផលិតកម្ម JYP ផ្ទាល់ តាមរយៈគណនីបណញដាញសង្គមផ្លូវការ។ «សួស្ដី នេះគឺផលិតកម្ម JYP យើងចង់ជម្រាបដំណឹងជូនអ្នកទាំងអស់គ្នាទាក់ទងនឹងសកម្មភាពការងារសិល្បៈរបស់ Hyun Jin សមាជិកក្រុម Stray Kids។ ក្រុមការងារបានទាក់ទងទៅសាមីខ្លូនដែលជាប់ពាក់ព័ន្ធជាមួយនឹងការងាររបស់ Hyun Jin អស់ហើយក៏ដូចជាបានសម្របសម្រួល ដើម្បីលុបចោលរាល់ការងារទាំងអស់របស់តារាប្រុសរូបនេះ ដើម្បីរក្សាការពារកុំឲ្យមានការខូចខាតបាត់ប្រយោជន៍ណាមួយ កើតមានចំពោះភាគីម្ចាស់ការងារទាំងនោះ។

ការងារមួយនេះត្រូវចំណាយពេលយូរ ដូចនេះការប្រកាសពីការងារថ្ងៃមុខរបស់ Hyun Jin នឹងត្រូវពន្យារពេលទាំងអស់។ Hyun Jin នឹងផ្អាករាល់សកម្មភាពការងារសិល្បៈទាំងអស់ ដើម្បីរៀនពីកំហុសរបស់ខ្លួន។ លោក (Hyun Jin) ពិតជាមានការសោកស្ដាយជាខ្លាំង ដែលខ្លួនបានធ្វើឲ្យមនុស្សជាច្រើនមានការឈឺចាប់ ដោយសារតែសម្ដីគ្រោធគ្រាតរបស់ខ្លួន ដែលនិយាយកាលពីនៅរៀន។

លោកចង់សម្ដែងការសុំទោសដោយស្មោះអស់ពីចិត្ត ចំពោះអ្នកដែលរងការឈឺចាប់ទាំងនោះ ហើយនឹងព្យាយាមអស់ពីសមត្ថភាព ជួយព្យាបាលពួកគេឲ្យជាពីស្នាមរបួសផ្លូវចិត្ត ដែលលោកបានធ្វើបាបកន្លងមក។ យើងក៏សូមសម្ដែងការសោកស្ដាយ និងសុំទោសដល់អ្នកគាំទ្រទាំងអស់ ដែលបានបារម្ភពីបញ្ហានេះ»។ ជាការពិតករណីរបស់ Hyun Jin បានបង្កជាការភ្ញាក់ផ្អើលជាខ្លាំង ពេលមានគេដឹងថាលោកបានធ្វើចរិតកាងក្នុងថ្នាក់ដាក់សិស្សដទៃទៀត។

ចាប់ពីបញ្ហានេះផ្ទុះឡើងមក ផលិតកម្ម JYP ក៏បានចេញមុខចេញសេចក្ដីប្រកាសដើម្បី Update ប្រាប់អ្នកគាំទ្ររហូត ឯ Hyun Jin ក៏បានសរសេរលិខិតសុំទោសដោយដៃផ្ទាល់ និងបង្ហោះលើបណ្ដាញសង្គម ពីអ្វីដែលខ្លួនបានធ្វើ៕

ដកស្រង់ពី៖ Sabay