Social Network

ទីបំផុត​ចៅស្រី អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត បាន​ចេញ​បទ​ចម្រៀង​របស់​​ខ្លួនលើក​ដំបូង​ហើយ

កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅស្រីរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត

បានចេញបទចម្រៀងផ្ទាល់ខ្លួនលើកដំបូងបំផុតហើយនៅថ្ងៃនេះ ចាប់តាំងពីបានក្លាយជាតារាចម្រៀងអាជីពជាមួយផលិតកម្ម Klap YaHandz កាលពីពាក់កណ្ដាលខែមករា ២០២១។ បទទី១របស់ សុជ្ឈតា មានចំណងជើងថា "ទទួលការពិត" ដែលទើបនឹងចេញកាលពីយប់មិញ និងកំពុងធ្វើឲ្យមានការចាប់អារម្មណ៍។

បទទី១របស់ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ជាប្រភេទបទមនោសញ្ចេតនា បទភ្លេងរសជាតិប្លែក ស្ដាប់ទៅលន្លង់លន្លោច ស្លង់អារម្មណ៍។ តាម Klap YaHandz បទនេះ ជាផ្នែកមួយនៃខ្សែជីវិតពិតរបស់កញ្ញា ផ្ទាល់តែម្ដង។ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ទទួលបានកុងត្រាច្រៀងក្នុងផលិតកម្មKlapYaHandz រយៈពេល៥ឆ្នាំ។

កញ្ញា ធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈដោយលឹបល ឬមិនបានពេញដៃពេញជើងតាំងពីឆ្នាំ២០១៨ ដោយច្រៀងឡើងវិញនូវបទមរតកដើមមួយចំនួនដែរដូចជាបទ"ចំប៉ាបាត់ដំបង"។ នៅក្នុងថ្ងៃប្រកាសចូលផលិតកម្ម KlapYaHandz កាលពីខែមករា មានការអះអាងថា កញ្ញា នឹងមានបទចេញចំនួន ៣បទ ចាប់ពីខែកុម្ភៈទៅ។

ដកស្រង់ពី៖Sabay