Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្ដី​សុបិន​មួយ​ក្នុង​អាជីព​ផលិត​ខ្សែភាពយន្ត​របស់ ហ៊ុយ យ៉ាឡេង បាន​សម្រេច​ហើយ!

  • Print

ប្រឡូកក្នុងអាជីពផលិតខ្សែភាពយន្ត និងសម្ដែងជាង២០ឆ្នាំ លោក ហ៊ុយ យ៉ាឡេង ទើបសម្រេចគោលបំណងធំមួយមិនធ្លាប់មានក្នុងអាជីពរបស់ខ្លួន។

នោះគឺរឿង"ដើម្បីកូន"ដែលជាស្នាដៃរបស់លោក ត្រូវបានមហាជនគាំទ្រ និងចូលទស្សនារហូតដល់ជាង១លានដង គិតត្រឹមតែរយៈពេល១៥ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីជោគជ័យលើការគាំទ្រតាមបណ្ដារោងភាពយន្ត នៃខ្សែភាពយន្តជីវិត"ដើម្បីកូន" លោក ហ៊ុយ យ៉ាឡេង បានដាក់រឿងនេះនៅលើបណ្ដាញសង្គមYoutube កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ហើយគិតមកដល់ថ្ងៃនេះមានអ្នកចូលទស្សនាចំនួន១,២៧៤,៩៥០ ដង។

ផលិតកររូបនេះ បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនតាមបណ្ដាញសង្គមFacebook កាលពីថ្ងៃម្សិលម្ង៉ៃថា បានស្គាល់រសជាតិហើយដែលត្រឹមតែ២សប្ដាហ៍សោះ ទទួលបានលទ្ធផលល្អមិននឹកស្មានបែបនេះ។ លោកថាកន្លងទៅធ្លាប់តែឃើញគេលួចរឿងលោកយកទៅបង្ហោះបាន១លាន ហើយលោកបង្ហោះខ្លួនឯងបានត្រឹម១០ម៉ឺនប៉ុណ្ណោះកាលណោះ។

ហ៊ុយ យ៉ាឡេង៖"ពេលនេះខ្ញុំទទួលបានអ្វីដែលខ្លួនចង់បានហើយ...អគុណបងប្អូនខ្មែរនៅលើពិភពលោកដែលបានឲ្យតម្លៃយើងខ្ញុំ ខ្ញុំនឹងខិតខំបន្តទៀត"។ "ដើម្បីកូន" គឺជាខ្សែភាពយន្តខ្មែរខ្នាតធំមួយបានឆ្លុះបញ្ចាំងពីជីវិតពិតរបស់គ្រួសារក្រីក្រមួយ និងការតស៊ូដ៏កម្ររបស់ឪពុកដែលចូលខ្លួនជាធ្វើជាឪពុកផង និងម្ដាយផងដើម្បីចិញ្ចឹមកូនពីរនាក់។

រឿងនេះ បានចាក់បញ្ចាំងតាំងពីឆ្នាំ២០១៩ ហើយទទួលបានការគាំទ្ររហូតមកដល់បច្ចុប្បន្ន។ រឿងនេះ ក៏បានក្លាយជាខ្សែភាពយន្តមួយតំណាងឲ្យកម្ពុជា ដើម្បីប្រកួតប្រជែងពានរង្វាន់អូស្ការ ហើយលទ្ធផលយ៉ាងណានោះគណៈកម្មការអូស្ការគ្រោងនឹងប្រកាសក្នុងពេលឆាប់ៗនេះ៕

 

ដកស្រង់ពី៖Sabay