Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្ហា៎ក...! ស្ងាត់​ៗ​ស្រាប់​តែ​ផលិតកម្ម អិល ឌី ប្រកាស​ថា​ខ្លួន​ខាតបង់​ទុន​យ៉ាង​សន្ធឹក​លើ​ការ​ផលិត​រឿងមួយ

  • Print

ចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា ប្រកាសថា ផលិតកម្មរបស់លោកទទួលការបរាជ័យជាលើកទី១ ហើយបានខាតបង់ទុនយ៉ាងសន្ធឹកលើការផលិតរឿង"នាឡិកា២ ឬជញ្ជាំងក្រហម"។

ការខាតបង់ និងទទួលការបរាជ័យនេះ គឺដោយសារតែវិបត្តិនយោបាយនៅប្រទេសភូមា និងបញ្ហាឆ្លងរាតត្បាតជាសកល នៃជំងឺកូវីដ-១៩។ លោក លៀក លីដា ឲ្យដឹងនៅថ្ងៃទី៣ ខែមីនា តាមបណ្ដាញសង្គមFacebook ថា "នាឡិកា២ ឬជញ្ជាំងក្រហម" ទើបដំណើរការថតបាន១០% នៃសាច់រឿងទាំងមូល ស្រាប់តែប្រទេសភូមាផ្ទុះការច្របូកច្របល់ពេញផ្ទៃប្រទេសបណ្ដាលឲ្យតួអង្គឯកប្រុសក្នុងរឿងនេះឈ្មោះថា Pang Thakon ត្រូវបាត់ខ្លួន ហើយក៏គាប់ជួនប្រទេសកម្ពុជាផ្ទុះការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាថ្មី។

លៀក លីដា៖"គម្រោងនេះអាចនិយាយបានថា ជាគម្រោងទី១របស់ខ្ញុំដែលទទួលបរាជ័យ ហើយខាតទុនច្រើនបំផុត។ យើងប្រហែលជាគ្មានសំណាងបានបញ្ចប់វាទេ តែវាមិនសំខាន់ស្មើនឹងសន្តិសុខរបស់មនុស្សជាតិរាប់ម៉ឺននាក់ក្នុងប្រទេសមីយ៉ាន់ម៉ាទេ"។ ទោះជាយ៉ាងណាម្ចាស់ផលិតកម្មអិល ឌី រូបនេះ មិនបានបញ្ជាក់ពីទំហំទុនដែលបានខាតបង់នោះទេ។

Sabay ក៏មិនទាន់អាចទាក់ទងលោក លៀក លីដា ដើម្បីសាកសួរបន្ថែមជុំវិញបញ្ហានេះដែរនៅព្រឹកថ្ងៃទី៣ ខែមីនា នេះ។ ប៉ុន្តែផលិតកម្ម អិល ឌី ត្រូវបានមហាជន ជាពិសេសសិល្បករ-សិល្បការិនី ទទួលស្គាល់ថាជាផលិតកម្មធំមួយដែលហ៊ានបោះទុនវិនិយោគ ឬផលិតរឿងខ្នាតធំជាច្រើនឆ្នាំមកហើយ៕

ដកស្រង់ពី៖ Sabay