Social Network

ឡើងចឹង! ក្រោយប្រកាសបែកគ្នា អេដវីន លេបខាយពាក្យដាក់អ្នកមេម៉ាយកូនពីរបែបនេះ

កាលពីសប្ដាហ៍មុនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើតារាសម្ដែងលោក អេដវីន បានប្រកាសចែកផ្លូវគ្នា ជាមួយមេម៉ាយកូនពីរដែលជាអតីតប្រពន្ធម្ចាស់ផលិតកម្ម LD។

បលេបខាយ សប្បាយចិត្តមួយឃ្លា។ ដោយកាលពីថ្ងៃ១ មីនា កន្លងទៅនេះគេប្រទះឃើញទំព័រហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងមាឌឌាំង រូបនេះបានបង្ហោះសារបែបឡកលឺយដាក់អតីតគូស្នេហ៍ថា” អនុមោទនា អស់កម្មហើយគ្នាយើង”។

គេមិនទាន់ទទួលបានចម្លើយជាក់លក្ខណាមួយទេអំពីការចែកផ្លូវគ្នារវាង អេដវីន និងគូស្នេហ៍ប៉ុន្មាន ពាក្យដែល អេដវីន ប្រាកាសបែកលើកមុន ជាពិសេសបង្ហោះពោលពាក្យបែបនេះវាអាចបញ្ជាក់ តម្រុយខ្លះថាអ្នកទាំងពីរបែកគ្នាពិតមែន។ រម្លឹងផងដែរថាកាលពីថ្ងៃទី២៣ កុម្ភៈ កន្លងទៅតារាប្រុសថ្ពាល់ខួចរូបនេះបានបង្ហោះសារចែកផ្លូវគ្នាជា មួយមេម៉ាយកូនមួយកាត់ព្រឹកតែម្ដង។

អេដវីន បានបញ្ជាក់យ៉ាងច្បាស់ថា”ចាប់ពីពេលនេះទៅខ្ញុំនឹង គាត់ (គូស្នេហ៍)លែងជាអ្វីនឹងគ្នាទៀតហើយ ហើយកុំឆ្ងល់ថាមកពីអ្វី ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនឹង”៕

ដកស្រង់ពី៖ Sabay