Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Honda ចេញម៉ូតូឆ្នាំ២០២១ ថ្មីមួយទៀត តម្លៃខ្ទង់ ១ពាន់ដុល្លារ ជិះ១០០គ.មស៊ីមិនដល់២លីត្រ

  • Print

ក្រុមហ៊ុន Honda ទើបតែបានប្រកាសចេញម៉ូតូ Future 125 Fi ស៊េរីឆ្នាំ២០២១ ថ្មី នៅក្នុងប្រទេសម៉ាឡេស៊ី ខណៈដែលទីផ្សារដទៃទៀតហៅវាថា Honda Wave 125i។

ម៉ូតូ Honda Future ឆ្នាំ២០២១ នេះ ផ្តល់ជម្រើស ៣ ពណ៌ គឺ ទឹកមាស Extravagant Metallic Gold, ក្រហម Candy Scintillate Red និង ខៀវ Pearl Nightfall Blue។

ទោះជាយ៉ាងណាក៏ដោយ ការឌីហ្សាញនៃម៉ូតូនេះមិនបានផ្លាស់ប្តូរពីស៊េរីមុនឡើយ ដោយនៅតែរក្សារូបរាងដដែល ប៉ុន្តែស៊ីញ៉ូខាងក្រោយរបស់វា ត្រូវបានដាក់នៅក្រោមស្តុបក្រោយ ខុសប្លែកពីមុន។លក្ខណៈពិសេសមួយចំនួនទៀតលើម៉ូតូនេះមានដូចជា ចង្កៀងមុខ LED, កាំកង់អាលុយមីញ៉ូម ១៧អ៊ីញ, ឃ្លុបក្រោមកែបអាចដាក់មួកសុវត្ថិភាពបាន និង កុងទ័របែបស្ព័រពណ៌ក្រហម ជាដើម។

ម៉ូតូ Honda Future 125 Fi ឬ Wave 125i ឆ្នាំ២០២១ នេះបំពាក់ម៉ាស៊ីនកម្លាំង ១២៥សេសេ ប្រើចង្កឹះលេខ ៤វគ្គ ជាមួយប្រព័ន្ធប៊ិចសាំង ហើយមានកម្រិតស៊ីសាំងជាមធ្យម ១,៨លីត្រ/១០០គីឡូម៉ែត្រ។ ម៉ូតូនេះត្រូវបានដាក់លក់ក្នុងតម្លៃ ១ ៥៩០ដុល្លារ សម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ី៕

ដកស្រង់ពី៖sabay