Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស៊េរី​បទ​បែប Hip Hop សីម៉ា ច្រើន​តែ​ផ្ទុះ ឥឡូវ​បទ​នេះ ទំនង​ទៀត​ហើយ!

  • Print

មានចម្រៀងជាច្រើនបទរួចហើយដែល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឲ្យតារាចម្រៀង តន់ ច័ន្ទសីម៉ា ច្រៀង និងទទួលបានការគាំទ្រខ្លាំងភ្លូកទឹកភ្លូកដី ហើយនៅថ្ងៃនេះ មានមួយបទទៀតហើយ តាមទំនងអាចនឹងផ្ទុះខ្លាំងម្ដងទៀត។

បទពីអតីតកាលដែលអ្នកឧកញ៉ា ធ្វើដោយផ្ទាល់ដៃឲ្យតារាស្រីច្រៀងហើយទទួលបានការគាំទ្រខ្លាំង មានដូចជាបទ "គេនោះជាស្រីកាប់ដាវ" និងបទ "ឡានស៊ីសែន" ជាដើម ដែលទាំងពីរនេះផ្ទុះខ្លាំងមិនធម្មតា។ មកទល់បច្ចុប្បន្នបទទាំងពីរមានអ្នកចុចចូលស្ដាប់ជាង ១០លាន និងជាង ៣០លានដងរៀងៗខ្លួនទៅហើយ។

ដោយឡែកបទថ្មីដែល ចាងហ្វាងផលិតកម្មខាងលើធ្វើឲ្យតារាចម្រៀងជាថ្មីទៀត មានចំណងជើងថា "OH My God”។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និពន្ធមេឡូឌី និងទំនុកច្រៀង ហើយ Numan និពន្ធបទភ្លេង។ បទនេះ ទើបតែចេញព្រឹកនេះប៉ុណ្ណោះ និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។

បទចម្រៀងខាងលើ គឺជាប្រភេទបទ Hip Hop ថ្មីទៀតរបស់តារាចម្រៀងស្រី បន្ទាប់ពីមួយរយៈកាលកន្លងមក នាងជាប់ដៃតែជាមួយបទចង្វាក់ប្រជាប្រិយសម្រាប់ឲ្យបងប្អូនប្រិយមិត្តរាំលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។

យ៉ាងណា បទនេះបានកញ្ឆក់យកការគាំទ្រថ្មីបន្ថែមទៀត សម្រាប់តារាចម្រៀងតូចល្អិត។ តោះ…ស្ដាប់ទាំងអស់គ្នាៈ

 

ដកស្រង់ពី៖ Sabay