Social Network

គិត​ទៅ​អំណាច​នៃ Make Up កែ​តារា​ស្រី​វ័យ​ក្មេង​ដ៏​ស្អាត​ម្នាក់ ទៅ​ជា​យាយ​ចាស់​មើល​មិន​យល់

រូបភាពប៉ុន្មានសន្លឹក បានធ្វើឲ្យប្រិយមិត្តជាច្រើននៅលើ IG មានអស់សំណើច និងហួសចិត្តក្រោយពីឃើញថា នោះគឺជារូបភាពរបស់តារាស្រីម្នាក់ដែលមានវ័យក្មេង និងស្រស់សោភា

ប៉ុន្តែដោយសារតែការតុបតែងមុខ បានធ្វើឲ្យនាងប្រែក្លាយជាយាយចាស់ម្នាក់ មិនស្ទើរមិនយល់។ រូបនេះ គឺតារាស្រីល្បីក្នុងបទ "បងមិនមែនធនាគារ"។ តាមរូបភាព តារាស្រីមកពីខេត្តកំពត ត្រូវបានគេផាត់មុខ តុបតែងកាយឲ្យក្លាយជាយាយចាស់ម្នាក់ ដែលគេសន្និដ្ឋានថា ជាការសម្ដែងនៅក្នុងបទចម្រៀង ឬភាពយន្តណាមួយ។ ភ្ជាប់ជាមួយរូបភាពទាំងនោះ កញ្ញា គឹមហួរ បានសរសេរបែបលេងសើចថា "គេងមិនលក់ទេយប់នេះ ចៅៗអើយ យាយគិតច្រើន ព្រោះតាបែកចិត្ត"។

រូបនេះ គឺតារាស្រីល្បីក្នុងបទ "បងមិនមែនធនាគារ"។ តាមរូបភាព តារាស្រីមកពីខេត្តកំពត ត្រូវបានគេផាត់មុខ តុបតែងកាយឲ្យក្លាយជាយាយចាស់ម្នាក់ ដែលគេសន្និដ្ឋានថា ជាការសម្ដែងនៅក្នុងបទចម្រៀង ឬភាពយន្តណាមួយ។

ភ្ជាប់ជាមួយរូបភាពទាំងនោះ កញ្ញា គឹមហួរ បានសរសេរបែបលេងសើចថា "គេងមិនលក់ទេយប់នេះ ចៅៗអើយ យាយគិតច្រើន ព្រោះតាបែកចិត្ត"។ ប្រិយមិត្តជាច្រើនបានសម្ដែងការហួសចិត្ត និងអស់សំណើច ដោយសាររូបភាពប៉ុន្មានសន្លឹកនេះ ដែលបានប្រែក្លាយ គឹមហួរ ដ៏ស្រស់ស្អាត ទៅជាមួយយាយចាស់ម្នាក់ស្ទើរមិនគួរឲ្យជឿ។

ប្រិយមិត្តខ្លះលាន់មាត់ "ដល់ក!” អ្នកខ្លះអស់សំណើចរៀងៗខ្លួន។ គឹមហួរ មានស្រុកកំណើតនៅខេត្តកំពត ហើយនាងជាអតីតFreshie ឆ្នាំ២០១៤ នាងទើបតែលេចមុខខ្លាំងនៅចុងឆ្នាំ ២០២០ ក្រោយបានចូលរួមសម្ដែងក្នុងវីដេអូចម្រៀងជាច្រើនរបស់ហង្សមាស ដូចជា បទរបស់ ខេមរៈ សរិរីមន្ដ សុំ សុវណ្ណារ៉ាក់, នី រតនា ណុប បាយ៉ារិទ្ធ និង ថែល ថៃ ជាដើម។

ស្នាដៃលេចធ្លោចុងក្រោយមួយរបស់នាង គឺតាមរយៈវីដេអូចម្រៀងបទ "បងមិនមែនជាធនាគារ" ច្រៀងដោយលោក អៀង វុត្ថា៕

ដកស្រង់ពី៖ Sabay