Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់​ផ្អើល ដើមឆ្នាំ ២០២១ រឿន ណាត ត្រូវ​ប៉ាន់​ខ្លាំង​ជាមួយ​គម្រោង​បុរី​រាប់​លាន​ដុល្លារ នៅប៉ូលសេដ្ឋកិច្ចថ្មី!

  • Print

ឆ្នាំថ្មីនេះតារាស្រីស្រស់ប្រឹមប្រិយ រឿន ណាត ជាអតីត Miss Universe 2018

បានងាកមកចាប់ងារម្មណ៍លើវិស័យអចលនទ្រព្យ ក្រៅពីការសម្តែងរឿងភាគ ដើរម៉ូដ ធ្វើជាគណៈកម្មការ និងចុងក្រោយនេះ នាងកាន់តែកាក់កបថែមទៀតក្នុងវិស័យអចលនទ្រព្យ។ តាមព័ត៌មានដែលទទួលបាន ណាត ត្រូវបានជ្រើសរើសឲ្យក្លាយទៅជាទូតតំណាងឲ្យបុរី ទី លាង ដង្កោហ្គ្រីនផាក ដែលជាគម្រោងបុរីដ៏ធំមួយនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញផ្ទាល់តែម្តង។

កិច្ចព្រមព្រៀងដ៏ធំរបស់ តារាស្រី និងភាគីបុរីបញ្ចប់កាលពីពេលថ្មីៗនេះ ខណៈប្រាក់សម្រាប់ការហត់នឿយរបស់តារាស្រីលើការងារនេះ មិនត្រូវបានគេបញ្ចេញឲ្យដឹងឡើយ។ ទោះយ៉ាងណា កញ្ញាបានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង។ កញ្ញាថា កន្លងមកធ្លាប់តែថតស្ប៉ត សម្តែងក្នុងរឿងភាគភាពយន្តផ្សេងៗ ហើយឥឡូវនេះបានទទួលបទពិសោធថ្មីមួយទៀតគឺធ្វើជាទូតតំណាងឲ្យបុរីដ៏ធំមួយនៅក្នុងខណ្ឌដង្កោដែលជាតំបន់ត្រូវប៉ាន់ខ្លាំង។ ដូច្នេះហើយ នាងពិតជារីករាយក្នុងការទទួលយកពិសោធន៍ថ្មីមួយនេះ។ តាមការបញ្ជាក់របស់ តារាស្រី គម្រោងនេះ ក៏មានវត្តមានតារាកំប្លែងជើងចាស់អ្នកមីងគ្រតចូលរួមសម្តែងផងដែរ ។

បន្ទាប់ពីបានធ្វើការថតអស់ជាច្រើនថ្ងៃមក កញ្ញាពិតជាពេញចិត្តលើបុរីនេះយ៉ាងខ្លាំងព្រោះជាបុរីដែលធំជាងគេនៅក្នុងតំបន់សាងសង់លើផ្ទៃដី ២០ ហិកតា មានទីតាំងស្ថិតនៅលើផ្លូវព្រៃស 30m ក្នុងបុរីមាននូវផ្សារទំនើបកម្ពស់៣ជាន់ មានរោងកុន មានសួនច្បារ និងសួនកុមារ ពិសេសក្លឹបហាត់ប្រាណយ៉ាងសម្បូរបែបដែលនឹងផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។

លើសពីនេះទៀតកញ្ញាបានប្រាប់ថា បុរីនេះមានតម្លៃសមរម្យហើយផ្តល់ជូននូវការបង់ប្រាក់ងាយស្រួល “កុំភ្លេចណាមកធ្វើជាអ្នកជិតខាងជាមួយខ្ញុំណា!” ដែលនេះជាការសំដែងនូវចំណាប់អារម្មណ៍ និងសេចក្តីរំភើបយ៉ាងខ្លាំងមកលើ បុរី ទី លាង ដង្កោហ្រ្គីនផាកស្របពេលដែលកញ្ញាកំពុងតែស្វែងរកលំនៅបែបនេះតែម្តង! ជាចុងក្រោយកញ្ញាក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ឲ្យគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល យកចិត្តទុកដាក់អនាម័័យ រក្សាគម្លាតសង្គម ពាក់ម៉ាស ហើយបើមិនចាំបាច់សូមនៅផ្ទះ។

 

ដកស្រង់ពី៖ Sabay