Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្ដៅ! រក​ឃើញ Miss Grand International ២រូបឆ្លងជម្ងឺកូវីដ-19 រសៀល​នេះ!

  • Print

នៅមុននេះបន្តិចផេកផ្លូវការរបស់ Miss Grand International បានប្រកាសពីករណីបវរកញ្ញា២រូបបាន ធ្វើតេស្តរកឃើញវិជ្ជមានជម្ងឺកូវីដ-19 នៅក្នុងប្រទេសថៃ។

តាមការប្រកាសរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Grand International បវរកញ្ញាដែលបានរកឃើញឆ្លងជម្ងឺកូវីដនេះ គឺ បវរកញ្ញាមកពីប្រទេស Nigeria និងបវរកញ្ញា Kenya។ កុំឡុកពេលបេក្ខនារី Miss Grand International តំណាងប្រទេសនានា បានមកជួបជុំគ្នាដើម្បីត្រៀមខ្លួនប្រកួតនៅក្នុងប្រទេសថៃ គេបានរកឃើញបវរកញ្ញា២រូបមានវិជ្ជមានកូវីដ-19។

បច្ចុប្បន្នបវរកញ្ញាតំណាងប្រទេសទាំងពីរ ត្រូវបានដាក់ដោយឡែកដើម្បីទប់ស្កាត់ មិនឱ្យឆ្លងដល់ពីបវរកញ្ញាប្រទេសផ្សេងទៀត។ បន្ថែមពីលើនេះ ពួកគេទាំងពីរ ត្រូវបានអ្នកក្រុមគ្រង Miss Grand International បញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យ Piyavej ដើម្បីតាមដានបន្តហើយ។ រីឯខាងសណ្ឋាគារ ក៏បានបន្តចាត់វិធានការតឹងរឹង និងសម្អាតសណ្ឋាគារ រក្សាអនាម័យបានយ៉ាងខ្ចាប់ខ្ខួនតាមស្តង់ដារផងដែរ ដើម្បីធានាសុវិត្តភាពបេក្ខនារីផ្សេងទៀត៕

ដកស្រង់ពី៖ Sabay