Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការប្រមូលផល ផ្កាចំប៉ី ឆ្នាំនេះ មិនចាញ់ឆ្នាំទៅទេ តែតម្លៃថោកជាងឆ្នាំ ទៅជាងពាក់កណ្តាល

  • Print

 ត្បូងឃ្មុំ៖ បន្ទាប់ពីកាប់ ដំណាំទាបចោល អ្នកភូមិទួលទ្រា ភូមិទួលសំបូរ និងភូមិល្វេ ស្ថិតក្នុងឃុំជប់ ស្រុក -ខេត្តត្បូងឃ្មុំ បាននាំគ្នាពង្រីក ដាំផ្កាចំប៉ីវិញម្តង ដោយនៅឆ្នាំ ២០១២-២០១៣ ផ្កាចំប៉ីឡើងថ្លៃ រហូតដល់ ១គីឡូក្រាម ៥ម៉ឺនរៀលឯណោះ ។

លោក ស៊ាង ហាក់ អ្នកភូមិតំណាង ឲ្យប្រជាកសិករទាំង ៣ភូមិ បានឲ្យដឹងថា ចំពោះដំណាំផ្កាចំប៉ីនេះ មិនពិបាកថែទាំប៉ុន្មានទេ គេចាប់ដាំ ដោយកាប់យក មែកវាមកដាំតែម្តង ហើយគេដាំ នៅរដូវដាច់ទឹកភ្លៀង បើដាំនៅរដូវវស្សា វារលួយគល់ ដូច្នេះគេមិនដាំ នៅរដូវនេះទេ ។ នៅពេលវាចាប់ដុះ លូតលាស់មានអាយុ ២ ទៅ ៣ឆ្នាំ វាចាប់ផ្កា យើងអាចទទួលផល ជាបន្តបន្ទាប់ វាឲ្យផលពេញលេញ ពេលដែលវាមានអាយុ ៥ឆ្នាំ ។ ហើយនៅក្នុងផ្ទៃចំការម្ចាស់ ត្រូវថែទាំសំអាត មិនឲ្យមានស្មៅ ឬកូនរុក្ខជាត់ដុះលាយឡំ នាំឲ្យពិបាកក្នុងការប្រមូល ផលផ្កាដែលរោយធ្លាក់ពីមែក របស់វាមកដី បច្ចុប្បន្ន ប្រជាកសិករ អាចច្នៃ ម៉ាស៊ីនកាត់ស្មៅ បំពាក់កង្ហាដែក សម្រាប់ផ្លុំប្រមូលផ្កា ស្រួលជាងពីពេលមុន ដែលយើងធ្លាប់ប្រើ កម្លាំងបោសដោយអំបោស ប្រមូលយកផ្កា មកទុកនោះ ។

លោក បានបន្តទៀតថា អ្នកភូមិរបស់យើង ចាប់ពីខែមករា ខែកុម្ភៈ ចាប់ប្រមូលផលជាបន្តបន្ទាប់ ខែដែលប្រមូលផល ពេញលេញ គឺខែមិនា និងខែមេសា រីឯ ខែឧសភា-មិថុនា និងកក្កដា ជាខែប្រមូលផល ចុងដៃចុងដៃ ។ បើដាំតាមលក្ខណៈ ធម្មជាតិ វាឲ្យផលក្នុង១ហិចតា ពី៤០០ ទៅ៥០០គីឡូក្រាម តែបើគេប្រើជីគីមី អាចកើនទិន្នផលពី៥០០ ទៅ ៧០០គីឡូក្រាម ក្នុង១ហិចតា តែខ្លះដាក់ខុសបច្ចកទេស អាចងាប់ដើមវាដែរ ។

ចំពោះតម្លៃផ្កា នៅឆ្នាំ២០១៤ ក្នុង១គីឡូក្រាមតម្លៃពី ១៨០០០ ទៅ ២០០០០រៀល ហើយនៅឆ្នាំ ២០៥នេះដែរ គឺមានតម្លៃតែ ៧០០០រៀលទេ ខុសគ្នាជាងពាក់កណ្តាល ។ ការធ្លាក់ថ្លៃយ៉ាងច្រើន បើធៀបទៅឆ្នាំទៅ និងឆ្នាំមុនៗ ។ អ្នកភូមិទាំងអស់ ដែលនិយមដាំផ្កាចំប៉ី សំណូមពរ ដល់ក្រសួងកសិកម្ម ជួយផ្តល់បច្ចេកទេស និងរកទីផ្សារ ឲ្យពួកគាត់ផង ដើម្បីសម្រួល ដល់ជីវភាពរស់នៅ របស់ពួកគាត់ឲ្យ បានប្រសើរឡើង ៕