Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាចម្រៀង ​អ៊ុំ គន្ធា ទទួលបាន​​តំណែង​ក្នុង ​ក្រសួង​ព័ត៌មាន​​

  • Print

បន្ថែមពីលើការ ផ្ដល់អំណោយ និងសន្យាផ្គត់ផ្គង់ការសិក្សា ដល់កូនៗទាំងពីរ របស់តារាចម្រៀង នាងអ៊ុំ គន្ធា លោកខៀវ កាញារីទ្ធរដ្ឋមន្ត្រី ក្រសួងព័ត៌មាន ក៏ប្រកាសផ្ដល់តំណែង ឲ្យអតីតាល្បីរូបនេះ ឲ្យក្លាយជាមន្ត្រីប្រចាំ នៅក្នុងក្រសួងផងដែរ ។

នេះជាការជ្រោមជ្រែង មួយដ៏កម្រ បន្ទាប់ពីអ្នកនាងបានក្លាយ ជាស្ត្រីដែលផ្ទុក មេរោគអេដស៍ និងមានជីវិត ដុនដាបរហូតធ្លាក់ ខ្លួនរាវខ្យងខ្ចៅ អស់មួយរយៈធំ។ ក្នុងពិធីពិសារ អាហារសាមគ្គី ជាមួយតារាសិល្បៈ និងចែកអំណោយ ដល់អ្នកនាង អ៊ុំ គន្ធា អតីតតារា ចម្រៀងយ៉េៗ ដែលអ្នកណា ក៏ស្គាល់ថាជាអតីតភរិយា របស់តារាចម្រៀង ផាន សុផាត នោះ លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានថ្លែងថា អ្នកនាង អ៊ុំ គន្ធា នឹងត្រូវក្រសួង សម្រេចឲ្យក្លាយ ជាមន្ត្រីជាប់កិច្ចសន្យា ចូលធ្វើការ នៅក្នុងក្រសួង ដូចមន្ត្រីមួយ ចំនួនក្នុង ឆ្នាំ២០១៥នេះ ។

ការផ្ដល់តំណែង គឺបន្ទាប់ពីលោក និងមន្ត្រីជាន់ខ្ពស់ ប្រចាំនៅក្នុង ក្រសួងព័ត៌មាន មើលឃើញពីការ លំបាករបស់អ្នកនាង ហើយមានបំណង លើកទឹកចិត្តឲ្យនាង មានជីវិតស្រស់ បំព្រងឡើងវិញ បើទោះជាធ្លាក់ខ្លួន កើតជំងឺអេដស៍ ធ្លាក់ខ្លួនគ្មានទី ពំនាក់ដែលស្ទើរ តែបាត់បង់អស់តម្លៃ ជាមនុស្ស ។

លោក ខៀវ កាញារីទ្ធ ឲ្យដឹងទៀតថា ក្រសួងនឹងជួបពិភាក្សា ជាមួយមន្ត្រីជំនាញ ក្នុងការយល់ព្រម ផ្ដល់តួនាទីឲ្យនាង ជាមន្ត្រីជាប់កិច្ចសន្យា ដោយមិនមាន ការប្រឡងសមត្ថភាពនោះទេ ។ លោកបានថ្លែង បញ្ជាក់ក្នុងកិច្ចសម្ភាសន៍ថា «អ្វីដែលក្រសួង សម្រេចនេះគឺចង់ ឲ្យគាត់ដឹងថា យើងបើកទ្វារ ផ្ដល់ការងារឲ្យគាត់ និងលើកទឹកចិត្ត ឲ្យគាត់មានកម្លាំង តស៊ូដើម្បីកូនៗ តទៅទៀត ទោះជាគាត់មាន ជំងឺអេដស៍ ហើយមិនអាច រកលុយពីការរាំច្រៀង បានដូចពីមុន សំខាន់ខ្ញុំចង់ផ្ដល់ ជាគំរូមួយថា យើងមិនស្អប់ខ្ពើម ឬរើសអើង ចំពោះតារាសិល្បៈ ដែលធ្លាក់ខ្លួន ដូចគាត់ »។

លោក ផុស សុវណ្ណ ឧត្តមមន្ត្រីទីប្រឹក្សាក្រសួង និងជាអគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានថ្លែងបញ្ជាក់ថា អ្នកនាងអ៊ុំ គន្ធា នឹងចូលបម្រើ នៅក្នុងក្រសួងព័ត៌មាន ក្នុងនាមជាមន្ត្រី ជាប់កិច្ចសន្យា ចាប់ពីអំឡុងខែមេសា ក្នុងឆ្នាំ២០១៥នេះ ដោយសារតែការដាក់បញ្ចូល ក៏ត្រូវរៀបរយឯកសារ និងជជែកវែកញែកកាតព្វកិច្ច ដើម្បីឲ្យអ្នកនាង បម្រើការច្បាស់លាស់ ដោយមិនមែន យកទៅឈរជើងឲ្យ ទទួលតែបៀរវត្សរ៍ ។

អ្នកនាងនឹងត្រូវអនុញ្ញាត ឲ្យចូលបម្រើការក្នុង នាយកដ្ឋានរបស់លោក ដោយទំនងជា ត្រូវបង្កើតកម្មវិធីថ្មី មួយក្នុងវិទ្យុ ឲ្យអ្នកនាងអប់រំដល់ អ្នកជំងឺអេដស៍ និងអ្នកធ្លាប់ញៀនគ្រឿងញៀន ពីបទពិសោធន៍ដ៏លំបាក ដើម្បីចែកចាយ ដល់មហាជនទូទៅ ។