Social Network

ច្រើន​គ្នា មាន​ទាំង​រដ្ឋមន្ត្រី​ ផលិតករ សិល្បករជាច្រើនគាំទ្ររោងភាពយន្តឌីជីថល Angkor DC

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផលិតករឈានមុខ និងសិល្បករល្បីល្បាញនៅកម្ពុជា សុទ្ធតែបានបង្ហាញពីការគាំទ្រពេញទំហឹងចំពោះការបង្កើតរោងភាពយន្តឌីជីថលទំនើប Angkor DC

ចាប់តាំងពីវាបានដាក់ឲ្យដំណើរការសាកល្បងកាលពីដើមខែកក្កដា។ លោក លៀក លីដា ដែលជាស្ថាបនិករោងភាពយន្តឌីជីថលនេះ បានលើកឡើងថា លោករីករាយណា និងថា ការគាំទ្រនេះ ហើយវាបានបង្កើតនូវក្តីសង្ឃឹមចុងក្រោយរបស់ផលិតករសិល្បករ ក្រោយពីរោងភាពយន្ត នៅកម្ពុជាដែលជាទីផ្សារសំខាន់បំផុតរបស់ផលិតករបានផ្អាកដំណើរអស់រយៈពេល២ឆ្នាំព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩នោះ។ ថ្មីៗនេះ គេឃោះញ គេហទំព័រផ្លូវការរបស់ Angkor DC បានប្រកាសអំពីការថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៍និងវិចិត្រសិល្ប: មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានសមាគមន៍ភាពយន្ត ផលិតករសិល្បករក្មេងចាស់ប្រុសស្រី ទាំងក្នុងនិងក្រៅប្រទេស។

សកម្មភាពនេះ បានធ្វើឡើងក្រោយពីសន្ទុះនៃការទាញយកApp Angkor DC ពីសំណាក់អ្នកគាំទ្រកាន់តែមានចំនួនច្រើន និងបណ្តុះក្តីសង្ឃឹមសម្រាប់ផលិតករ និងសិល្បករ។ ជាមួយគ្នា ក៏ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងក្នុងការងារនេះ និងចាត់ទុកថាជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផលិតភាពយន្តខ្មែរ ឲ្យបានកាន់តែច្រើន និងមានគុណភាពខ្ពស់ និងអាចបំពេញតំរូវការរបស់ទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេស។

រោងភាពយន្តឌីជីថល Angkor DCត្រូវបានបើកដំណើរការសាកល្បងកាលពីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២១នេះ ដែលត្រូវបានចាត់ទុកថាជារបត់ថ្មីសម្រាប់ការអភិវឌ្ឍន៍វិស័យភាពយន្តនៅកម្ពុជា និងជាការសម្របខ្លួនក្នុងបរិបទនៃការរាលដាលនៃជំងឺកូវីដ១៩៕

 

 

 

 

 

 

 

ដកស្រង់ពី៖ Sabay