Social Network

បាន​មើល​អាច Allergyផ្លូវ​អារម្មណ៍! ចាន់ គង់ការ បញ្ចេញ​វីដេអូ​ដ៏​កម្រ​ក្នុង​អាជីព​សិល្បៈ​បង្ហាញ​ដើម​ទ្រូង​យ៉ាង​សិចស៊ី

តារាសម្ដែង និងម៉ូដែលសម្បូរវោហារ គឺកញ្ញា ចាន់ គង់ការ កាន់តែបង្ហាញភាពស៊ីវិល័យ ជាពិសេសការបង្ហួតដើមទ្រូងដ៏ស្រស់ស្អាត និងមូលក្លំរបស់នាងទៅកាន់មហាជន។

នៅក្នុងឆ្នាំ២០២១ នេះ គេមើលឃើញខុសប្លែកដាច់ ចំពោះតារាស្រីរូបនេះ បើធៀបនឹងឆ្នាំ២០១៨ កាលនាងប្រឡូកក្នុងវិស័យសិល្បៈថ្មីៗ គឺខុសទាំងទំហំដើមទ្រូង និងភាពសិចស៊ី។ ទើបតែទទួលដំណែងជាតួអង្គឯកស្រីដំបូងក្នុងខ្សែភាពយន្តភាគបុរាណខ្មែរក្នុងឆ្នាំ២០២១ នេះ ចាន់ គង់ការ ដែលធ្លាប់តែគ្រងឈុតប្លែកៗសម្រាប់តែដើរម៉ូតនោះ ហាក់មានប្រជាប្រិយភាពកាន់តែខ្លាំង។

ស្របពេលគ្នានេះដែរ នាងក៏បង្កើនការបង្ហាញភាពខ្លាំងរបស់ខ្លួន គឺទាំងទេពកោសល្យសម្ដែង និងបង្ហាញពីរូបសម្បត្តិដែលអំណោយផលបំផុតពីកំណើត។ ជាក់ស្ដែងកាលពីថ្ងៃទី១៩ ខែកក្កដា ចាន់ គង់ការ បានបញ្ចេញវីដេអូរយៈពេល២៨វិនាទីមួយនៅលើបណ្ដាញសង្គមFacebook។

តាមរយៈវីដេអូពាណិជ្ជកម្មពីអាវទ្រនាប់នេះ នាងបានបញ្ចេញដើមទ្រូងដ៏កម្រក្នុងអាជីពសិល្បៈរបស់នាងជាច្រើនឆ្នាំមកនេះ។ ចាន់ គង់ការ បញ្ជាក់ថា វីដេអូនេះសម្រាប់អ្នកជឿនលឿន ហើយអ្នកប្រកាន់ច្រើនអីមិនបាច់មើលទេ កុំឲ្យខូចអារម្មណ៍។ វីដេអូបង្ហាញពីដើមទ្រូងនេះ អាចធ្វើឲ្យបុរសៗលង់ស្នេហ៍ ឬអាចនិយាយបានថា បានមើលហើយអាចកើតអាលែកហ្សីផ្លូវអារម្មណ៍ទៀតផង៕

ដកស្រង់ពី៖ Sabay