Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អត់ដែលដឹងសោះ ! តាមពិត ខាន់ ជេមស៌ រៀបការ មានកូនច្រើននាក់ ជាង២០ឆ្នាំហើយ

  • Print

ច្រើនឆ្នាំកន្លងមកហើយ ដែលសិល្បករសិល្បការិនីជាច្រើន បើកចំហររឿងរ៉ាវស្នេហារបស់ខ្លួនបើទោះបី

គេធ្លាប់និយាយថា តារាដែលមានទំនាក់ទំនងស្នេហា ឬរៀបការរួចអាចនឹងធ្លាក់ប្រជាប្រិយភាព ក៏តារាប្រុសស្រីទាំងនោះ នៅតែជម្នះពាក្យទាំងនេះ ហើយបញ្ចេញមុខដៃគូ និងសកម្មភាពស្នេហារបស់ខ្លួនដដែល។ ជាក់ស្តែងថ្មីៗនេះតារាចម្រៀងលោក ខាន់ ជេមស៌ បានបង្ហាញមុខ ភរិយា និងកូនៗក្នុងរយៈពេលថ្មីៗនេះ ក្រោយជោគជ័យលើវិថីសិល្បៈ។

តារាចម្រៀងប្រុសដែលមានឈ្មោះបោះសម្លេង ប្រចាំផលិតកម្មសាន់ដេរ ថ្ងៃនេះ បានបង្ហោះរូបភាពកាលពី១៣ឆ្នាំមុន ដោយអមជាមួយសំណេរ ដែលបង្ហាញពីក្តីស្រលាញ់ដ៏ផ្អែមល្ហែមទៅកាន់ភរិយាខ្លួន។ ដោយក្នុងនោះលោកបានសរសរថា «ចិត្តបងសព្វថ្ងៃដែលស្រលាញ់អូន បងដូចជាជ្រុញអូនដូចតាំងតោ រូបថតតាំងពី13ឆ្នាំមុន មេសំណព្វចិត្តរបស់បង»។

ឃើញបែបនេះ ហ្វេនៗជាច្រើនបានចូលរួមសម្តែងក្តីរីករាយនិងសាទរទៀតផង ដោយអ្នកខ្លះក៏ចោទជាសំនួរងឿងឆ្ងល់រឿងរៀបការទៅកាន់លោកទៀតផង។ គួរកត់សម្គាល់ថា មួយរយៈនេះ លោក ខាន់ ជេមស៌ មិនសូវជាប្រឡូកក្នុងសិល្បៈប៉ុន្មាននោះទេ ដោយឃើញកំពុងតែមមាញឹកជាមួយជំនួយរកស៊ីលក់ដីឡូដ៏យ៉ាងកាក់កប និងមុខរបរមួយចំនួនផ្សេងទៀតផងដែរ៕

ដកស្រង់ពី៖ Sabay