Social Network

ធ្លាយ​រឿង​ទុកដាក់​ប្រាក់​ចំណូល​ពី​អាជីព​សម្ដែង​ក្នុង​ថ្ងៃ ​អាង សុជាតា អូស​កាដូ​ឡាន​ដ៏​ថ្មី​ស្រឡាង​ចូល​ផ្ទះ

តារាសម្ដែងស្រីវ័យក្មេង អាង សុជាតា ហៅឈូឈូដែលមហាជនធ្លាប់ភ័ន្តច្រឡំម្ដងកាលពីដើមឆ្នាំ២០២១

ថានាងបានភ្ជាប់ពាក្យជាមួយនឹងតារាចម្រៀងប្រចាំនៅផលិតកម្មរស្មីហង្សមាសមានវ័យស្របាលគ្នា គឺលោក សំ សុណ្ណារ៉ាក់ នោះ ស្រាប់តែម្សិលមិញនេះម្ដាយនាងបង្ហើបថា អាង សុជាតា មិនទាន់ទាំងគ្រប់វ័យក្នុងការបើកបរឡានផង។

យោងតាមក្រុមហ៊ុនលក់រថយន្តMG Cambodian និងអ្នកស្រី សឿនផាន ផាភួង ព្រមទាំងតារាស្រីរូបនេះផ្ទាល់ រថយន្ដMG HS សេរីឆ្នាំ២០២១ ពណ៌ស ត្រូវបានអ្នកស្រី សឿនផាន ផាភួង ដែលជាម្ដាយបង្កើតអាង សុជាតា ទិញជាកាដូពិសេសសម្រាប់កូនស្រីជាទីស្រឡាញ់ដែលខិតខំរកប្រាក់ដោយមិនចេះត្អូញត្អែរ និងនឿយហត់។

ក្នុងឱកាសដឹកកូនស្រីទៅពញ្ញាក់អារម្មណ៍កូនស្រីដល់កន្លែងលក់ឡានម្សិលមិញ អ្នកស្រីផាផួង ក៏បានទម្លាយរឿងពិតរបស់កូនស្រីមួយចំនួនតាមរយៈសារព័ត៌មានមួយឈ្មោះTop starដែរ។ អ្នកស្រី៖"មុនដំបូងថាមិនចង់ដូរឡានអីទេ តែឡានមុនវាទាប ហើយឧស្សាហ៍ចុះខេត្ត ហើយគាត់ស្រឡាញ់ផង...អីចឹងចង់និយាយថាគាត់(អាង សុជាតា) ទើបអាយុប៉ុណ្ណឹង តែគាត់ចេះរកលុយ បើនិយាយរឿងលុយកាក់វិញទៅថតដឹងថតហើយ តែលុយនៅលើម៉ែទាំងអស់"។

ទាំងម្ដាយ និងអាង សុជាតា ផ្ទាល់មិនបានបង្ហាញពីតម្លៃឡាន ឬទំហំប្រាក់ចំណូលពីអាជីពសិល្បៈដែលម្ដាយនាងកំពុងទុកដាក់នោះទេ។ រីឯឡានដ៏ថ្មីស្រឡាងនេះវិញ ក៏នាងមិនទាន់អាចបើកខ្លួនឯងកើតដែរ ដោយសារតែ អាង សុជាតា មិនទាន់គ្រប់អាយុបើកបរ ហើយម្យ៉ាងក៏មិនទាន់បានចូលសាលារៀនបើកបរនៅឡើយដែរ។ បើតាមម្ដាយ សុជាតា ការបើកបរឡានគឺត្រូវពឹងមីងម្នាក់ដែលជាអ្នកបើកជូននាងទៅមកក្នុងការថតរឿង ឬចូលរួមក្នុងកម្មវិធីផ្សេងៗ៕

ដកស្រង់ពី៖Sabay