Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កក្រើក​មែន​ទែន​ហើយ លេច​រឿង Galaxy បញ្ជា​ទិញ Robot ១គ្រឿង​តម្លៃ​កប់​ក្ដោង​ពី​អាឡឺម៉ង់​មក​ដាក់​ក្នុង​សង្វាក់​ផលិតកម្ម​របស់​ខ្លួន

  • Print

ត្បិតថាមើលពីខាងក្រៅអ្វីស្ងប់ស្ងាត់ ប៉ុន្តែតាមព័ត៌មានបានឲ្យដឹងថា ផលិតកម្ម Galaxy Navatra កំពុងមានផែនការធំ ដោយថ្មីៗនេះ ទើបមានដំណឹងថា បានបញ្ជាទិញ Robot មួយគ្រឿងពីប្រទេសអាឡឺម៉ង់ថែមទៀតផង។

នេះ គឺដំណឹងដ៏កក្រើកមួយ ហើយប្រសិនបើវាជាការពិត នេះគឺជាលើកដំបូងបង្អស់លើគ្រប់វិស័យទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដែលមានដាក់បញ្ចូល Robot ទៅក្នុងសង្វាក់ផលិតកម្មនៃការងាររបស់ខ្លួន ខណៈស្ថានភាពនេះ ប្រិយមិត្តធ្លាប់តែបានឃើញនៅបណ្ដាប្រទេសជឿនលឿនខាងបច្ចេកវិទ្យា ដូចជា អាមេរិក អាឡឺម៉ង់ ជប៉ុន ជាដើមប៉ុណ្ណោះ។ ដំណឹងនេះ បានលេចចេញពីផ្ទៃក្នុងរបស់ផលិតកម្មផ្ទាល់តែម្ដង។

តាមប្រភពមិនបញ្ចេញឈ្មោះនេះ Robot ដែលផលិតកម្ម Galaxy បានបញ្ជាទិញនោះ គឺជាប្រភេទដៃយន្ត ដែលគេឃើញប្រើភាគច្រើននៅក្នុងឧស្សាហកម្មហូលីវូដ។ ដៃយន្តនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងសង្វាក់ផលិតកម្មផលិតបទចម្រៀងរបស់ខ្លួន ដើម្បីធានាគុណភាព និងប្រសិទ្ធភាព។

ធ្វើបែបនេះ ព្រោះថា គ្រឿងយន្ត ឬ Robot មួយគ្រឿងនោះ មានភាពបត់បែនជាង ចំណេញពេលវេលា ព្រមទាំងកាត់បន្ថយហានិភ័យបានច្រើនជាង ទាំងលើការប្រើឧបករណ៍ និងកម្លាំងពលកម្មមនុស្សថែមទៀត។ យ៉ាងណា ក៏ដោយតម្លៃវិញ ក៏ខ្ពស់កប់ពពកដែរ ក្នុងនោះ បើតាមការបង្ហើបរបស់ប្រភពដដែល Robot មួយគ្រឿងនេះមានតម្លៃប្រមាណជាង ២0ម៉ឺនដុល្លារអាមេរិកឯណោះ។

តាមដំណឹង Robot ១គ្រឿងនេះ ផលិតកម្មសម្បូរលុយមួយនេះ បានបញ្ជាទិញរួចរាល់ហើយ ប៉ុន្តែគេមិនបានដឹងឡើយថា គ្រឿងយន្តមួយនេះ នឹងអាចមកដល់ស្រុកខ្មែរ ក៏ដូចជាផលិតកម្មនៅពេលណានោះទេ។ ជុំវិញបញ្ហានេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីថ្នាក់ដឹកនាំរបស់ផលិតកម្មនៅឡើយ។ លោក យឹម តាស្រង់ បានសុំសិទ្ធិ មិនអធិប្បាយពីរឿងនេះ។ ដោយឡែកអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលម្ចាស់ថវិកាដ៏សន្ធឹកសន្ធាប់នោះ ក៏មិនទាន់អាចសុំការអធិប្បាយបានដូចគ្នា៕

 

ដកស្រង់ពី៖ Sabay