Channel YouTube ដែលមាន Subscriber ចំនួនលើស ១០០ លាននាក់ មានចំនួន ៤ គណនីហើយ គិតត្រឹមបច្ចុប្បន្ននេះ។
ហើយពានរង្វាន់ពិសេសសម្រាប់សមិទ្ធផលធំ ដែលអាចទាញ Subscriber ចំនួនលើស ១០០ លាននាក់ មួយនេះ បានបង្ហាញមុខឡើងដែលគ្រប់គ្នាកម្របានឃើញ។
ពានរង្វាន់ពិសេសនេះ YouTube ឲ្យឈ្មោះថា Red Diamond Creator Award ដែលដាក់ឈ្មោះតាមគ្រាប់ពេជ្រមានពណ៌កម្រមួយប្រភេទ ហើយវាធ្វើឡើងអំពីកញ្ចក់ក្រហមពិសេស និងធ្វើដោយដៃទៀតផង។
ខាងក្រោមនេះគឺជា Channel YouTube ដែលមាន Subscriber ចំនួនលើស ១០០ លាននាក់ មានចំនួន ៤ គណនី៖
១.ចំណាត់ថ្នាក់លេខ ៤ គឺ PewDiePieដែលមានចំនួនជាង ១១០លាននាក់
២.ណាត់ថ្នាក់លេខ ៣ គឺ SET India ដែលមានចំនួនជាង ១១៥លាននាក់
៣.ណាត់ថ្នាក់លេខ២ គឺ Cocomelonដែលមានចំនួនជាង ១១៨លាននាក់
៤.ណាត់ថ្នាក់លេខ ១ គឺ T-Series ដែលមានចំនួនជាង ១៩៣លាននាក់
គួរបញ្ជាក់ដែលថាក្នុងចំណោម Channel YouTube ដែលមាន Subscriber លេខ ១គឺ T-Series ដែលជាគណនីផលិតកម្មកម្សាន្តធំមួយនៅឥណ្ឌា ខណៈ PewDiePie បានធ្លាក់មកលេខ ៤ គឺជាគណនី YouTuber សញ្ជាតិស៊ុយអែតដែលមានឈ្មោះពិត Felix Kjellberg៕
ដកស្រង់ពី៖sabay