Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាលា និងហាងតន្រ្ដី Soundskool Music បើកសាខាថ្មីនៅទីតាំងទួលគោក

  • Print

Soundskool Music Cambodia ដែលជាសាលា និងហាងតន្ត្រីមួយដែលនាំមុខគេនៅកម្ពុជា

កាលពីថ្ងៃអាទិត្យ ទី៥ ខែកញ្ញា កន្លងទៅ បានបើកសម្ភោធសាខាទីបួនរបស់ខ្លួននៅក្នុងទីតាំងទួលគោក ដែលមានអាស័យដ្ធាននៅអាគារលេខ៩២ ផ្លូវលេខ ៣១៥ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់អ្នកចូលចិត្ត និងលេងតន្ត្រី។

ការសម្ពោធសាខាថ្មីនេះ មានចូលរួមពីភ្ញៀវកិត្តិយសពិសេសៗជាច្រើនរូប ក៏ដូចជាដៃគូសហការក្រុមហ៊ុន ISI Group និង ក្រុមការងាររបស់ Soundskool ផ្ទាល់តែម្តង ហើយមិនត្រឹមតែប៉ុនណ្ណោះ ក៏មានការចូលរួមសម្ដែងពីសំណាក់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សរបស់សាលា Soundskool ផងដែរ។

ស្របជាមួយគ្នានេះដែរ វិធានការការពារកូវីត១៩ ក៏ត្រូវបានគោរពយ៉ាងតឹងរឹង ផងដែរ។ ទីតាំង Soundskool ថ្មីមានទំហំ២០០ម៉ែត្រការ៉េ រួមបញ្ចូលទាំងបរិវេណដាក់តាំងឧបករណ៍ភ្លេង និងថ្នាក់រៀន ដែលមានភាពធំទូលាយ ផាសុកភាព ជាមួយឧបករណ៍ភ្លេងដែលមានគុណភាពខ្ពស់។ បរិវេណ Soundskool ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តក្នុងការបណ្តុះបណ្តាលផ្នែកតន្រ្តីនៅកម្ពុជា ខណៈដែលសាលាក៏មានកម្មវិធីសិក្សាដែលប្រកបដោយភាពឆ្នៃប្រឌិត ផងដែរ។

កម្មវិធីសិក្សាសំរាប់កុមារអាយុចាប់ពី៣ឆ្នាំឡើងទៅ ដែលអាចអនុញ្ញាតឲ្យពួកគាត់សិក្សាអំពីមូលដ្ធានគ្រឹះតន្រ្តី និង ចង្វាក់ភ្លេងជាដើម និង សម្រាប់កុមារអាយុចាប់ពី៦ឆ្នាំឡើង ក៏អាចចុះឈ្មោះសិក្សាជាមួយឧបករណ៍ភ្លេងដូចជា ព្យាណូ ហ្គីតា វីយ៉ូឡុង សាក់សូហ្វូន ស្គរ យូគូលេលេ និងថ្នាក់ហាត់ច្រៀង ផងដែរ។

បន្ថែមពីលើនេះទៅទៀត Soundskool ក៏មានថ្នាក់សិក្សាជាក្រុមដែលផ្ដល់ឲ្យសិស្សានុសិស្សទទួលបាននូវភាពរីករាយ ច្នៃប្រឌិត និងព្រមទាំងទទួលបាននូវតម្លៃសមរម្យផងដែរ។ សិស្សានុសិស្ស Soundskool នឹងទទួលបាននូវឱកាស និងការលើកទឹកចិត្តឲ្យចូលរួមសម្ដែងនៅក្នុងកម្មវិធីផ្សេងៗ របស់សាលាផ្ទាល់តែម្តង ហើយសិស្សានុសិស្សក៏ទទួលបានឱកាសក្នុងការប្រលងដើម្បីទទួលបានសញ្ញាប័ត្រអន្តរជាតិពី RSL London ដែលជាដៃគូសហការរបស់ Soundskool ផងដែរ។

ហាងតន្ត្រី Soundskool ត្រូវបានគ្រប់គ្រងដោយក្រុមការងារដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ រួសរាយរាក់ទាក់បម្រើអតិថិជនដែលមាននៅតាមទីតាំងជាច្រើននៅទូទាំងរាជធានីភ្នំពេញ ងខេត្តសៀមរាបដោយការផ្តល់ជូននូវឧបករណ៍តន្ត្រីម៉ាកល្បីៗ ជាច្រើន។ Soundskool មានមោទនភាពដែលបានក្លាយជាអ្នកចែកចាយផ្តាច់មុខនៃម៉ាកល្បីៗ ដូចជា Fender, Roland, Boss, Conn-Selmer, Prodipe និងម៉ាកជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងសេវាកម្ម និងផលិតផលសូមធ្វើការទំនាក់ទំនងមកកាន់ពួកយើងតាមរយៈemail This email address is being protected from spambots. You need JavaScript enabled to view it. ឬក៏តាមរយៈគេហទំព័រ Facebook៖ Soundskool Music Cambodia៕

ដកស្រង់ពី៖ Sabay