Social Network

Apple បង្រៀនវិធីប្រើ Safari ថ្មីលើ iOS 15 (វីដេអូ)

Apple ទើបបញ្ចេញ iOS 15 ជាផ្លូវការ (Public Version) ដោយមានមុខងារទំនើបៗនិងថ្មីជាច្រើន។ ក្នុងនោះ កម្មវិធី Safari ត្រូវបានប្ដូរមុខងារថ្មីយ៉ាងច្រើន ហើយ Apple ក៏បានបញ្ចេញវីដេអូពីរបៀបប្រើប្រាស់វាផងដែរ។Safari ត្រូវបានកែប្រែខុសពីជំនាន់ iOS មុនៗដូចជា របារ tab bar សម្រាប់បញ្ចូល web address ត្រូវបានប្ដូរទីតាំងពីលើមកក្រោម។ ការប្ដូរពី tab មួយ ទៅកាន់ tab មួយទៀតស្រួល និង group tab ងាយគ្រប់គ្រងផងដែរ។ ក្រៅពីនេះ Apple ក៏នៅបង្ហាញពី របៀបប្ដូរទីតាំងរបារ tab bar មកនៅខាងលើវិញ ការ Add bookmark, បិទ tab និង refresh ផងដែរ។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ដកស្រង់ពី៖sabay