Social Network

កំពូលតារាប្រុសត្រកូល Lee តួធំ​ប្រចាំ «Squid Game» នឹងចូលរួមព្រឹត្តិការណ៍ Gala រួមគ្នាឆាប់ៗ

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ដែលបានចេញព័ត៌មាននៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ នេះ បញ្ជាក់ថា តារាសម្ដែង ២រូបត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធី LACMA Gala ជាមួយនឹងអ្នកដឹកនាំរឿង «Squid Game» Hwang Dong Hyuk។

តារាប្រុសដែលមានមុខនៅពេលនេះមាន Lee Byung Hun និង Lee Jung Jae ដែលសុទ្ធតែជាតួសម្ដែងធំក្នុងរឿង «Squid Game»។ តាមព័ត៌មាន អ្នកទាំង ២ក៏ធ្លាប់បានចូលរួមកម្មវិធី LAMCA Gala ដែរ កាលពីឆ្នាំ ២០១៩។ ព័ត៌មានលម្អិតបន្ថែម Sabay នឹងជម្រាបជូនជាបន្តទៀតនៅពេលក្រោយ៕

ដកស្រង់ពី៖ Sabay