Social Network

ស្នេហាទី១, ២, ៣ មិនសមប្រកបតែលើកនេះ នាយចឺម បង្ហាញតម្រុយច្បាស់ៗជិតចូលរោងការហើយ!

ស្នេហាដំបូង ឬស្នេហាបន្ទាប់មានការបែកបាក់ជារឿងធម្មតាសម្រាប់ដៃគូសម័យថ្មីដែលគេចាត់ទុកវាជាបទពិសោធ។

ជាក់ស្ដែងតារាចម្រៀងនាយ ចឺម ក៏មិនខុសអីពីគូស្នេហ៍ទាំងនោះដែរ ក្រោយមិនសមប្រកបជាច្រើនសារលើកនេះនាយ ចឺម រកឃើញស្នេហាពិតប្រាកដហើយ។ កន្លងមកថ្វីត្បិតតារាចម្រៀង ក៏ដូចជាតារាកំប្លែងល្បីឈ្មោះនាយ ចឺម បែកបាក់សង្សាររហូតដល់ទៅ៣លើក ហើយកន្លងមកលោកក៏ទើបតែបង្ហាញមុខសង្សារទី៤ជាសាធារណៈ ដែលត្រូវបានគេស្គាល់ថាជាតារាសម្ដែងមេម៉ាយកូនមួយ សេង សុខឃីម

លើកនេះអាចនិយាយបានថានាយ ចឺម ស្វែងរកដៃគូជីវិតបានហើយដោយផ្អែកលើរូបភាពប៉ុន្មានសន្លឹកដែលអ្នកទាំងពីរកំពុងថតរូបមានសភាពដូចទៅនឹង Pre-wedding

លើសពីនេះមហាជនចាប់អារម្មណ៍នាយមានចិញ្ចៀនប្រចាំចិត្តលើដៃនាងឆ្វេង ហើយតារាចម្រៀងរូបនេះទើបតែដាក់ In Relationship ជាមួយគូស្នេហ៍ ដែលទង្វើនេះលោកពុំធ្លាប់ធ្វើជាមួយសង្សារចាស់លោកទេ។ ផ្អែកទៅលើសកម្មភាពទាំងនេះហើយ ដែលធ្វើឱ្យប្រិយមិត្តជឿជាក់ថានាយ ចឺម សមប្រកបជាមួយមេម៉ាយកូនមួយ ហើយអ្នកគាំទ្រសង្ស័យថាពួកគេនឹងជិតចូលរោងការឆាប់។

ប៉ុន្តែយ៉ាងណានោះសាមីខ្លួន នៅមិនទាន់បញ្ជាក់នោះទេ ខណៈក្រុមការងារ Sabay កំពុងរង់ចាំការឆ្លើយតបធ្វើបទសម្ភាសជាមួយ នាយចឺម

ដកស្រង់ពី៖Sabay