Social Network

ម៉ៃកូ សម្រេចចិត្តកោរសក់បួសសងគុណ បន្ទាប់ពីអ្នកម្ដាយទទួលមរណៈភាពយ៉ាងឆាប់រហ័ស!

តួអង្គក្នុងរឿង “មេឃខៀវ” តារាសម្ដែងលោក ម៉ែកូ បានធ្វើការសម្រេចចិត្តកោរសក់បួសដើម្បី ជាការតបស្នងសងគុណបន្ទាប់ពីអ្នកម្ដាយជាទីស្រលាញ់ទទួលមរណៈភាព កាលពីថ្ងៃទីទី២៣ វិច្ឆិកាកន្លងទៅដោយសារជំងឺមហារីក។

ដើម្បីជាការរម្លឺកសងគុណដ៏ធំធេងរបស់អ្នកមានគុណ ម៉ែកូ សម្រេចចិត្តកោរសក់បួសនៅក្នុងវត្តអារាមខ្មែរមួយកន្លែងលើទឹកដីសហរដ្ឋអាមេរិក ជាការតបស្នងជូនដំណើរចុងក្រោយរបស់អ្នកម្ដាយដែលបាន ទទួលមរណៈភាពកាលពីថ្មីៗនេះ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសហរដ្ឋអាមេរិក។

រម្លឹកផងដែរថាកាលពីថ្ងៃទី២៣ វិច្ឆិកាកន្លងទៅនេះក្រុមគ្រួសាររបស់ ម៉ៃកូ ទាំងមូលបានបាត់បង់អ្នកមានគុណយ៉ាងឆាប់រហ័សពុំនឹកស្មានដល់ដោយសារជំងឺមហារីក និងបន្ទាប់ពីបញ្ជូនទៅព្យាបាលអស់រយៈពេលច្រើនថ្ងៃក្នុងបន្ទប់សង្គ្រោះបន្ទាន់៕

ដកស្រង់ពី៖Sabay