Social Network

BIGHIT Music ប្រកាសថ្ងៃឈប់សម្រាកផ្លូវការ​របស់ BTS ដើម្បីទុកពេល​ឲ្យសមាជិកប៉ះប៉ូវកម្លាំងឡើងវិញ

ផលិតកម្ម BIGHIT Music ទើបបានប្រកាសជាសាធារណៈថា BTS នឹងមានថ្ងៃឈប់សម្រាកជាលើកទី ២ ដើម្បីប៉ូវកម្លាំងឡើងវិញ បន្ទាប់ពីរវល់ការងារពេញមួយឆ្នាំ ២០២១ ស្ទើរគ្មានពេលសម្រាក។

នៅក្នុងសេចក្តីប្រកាសដែលបានបង្ហោះនៅលើបណ្ដាញសង្គមរបស់ BIGHIT Music ក្រុមហ៊ុនបានឲ្យដឹងថា នេះនឹងក្លាយជាវិស្សមកាលដំបូង គិតចាប់តាំងពីថ្ងៃចូលសិល្បៈ ព្រោះលើកនេះពួកគេអាចចំណាយពេលជាមួយគ្រួសារ ជំនួសឱ្យការរៀបចំសម្រាប់ពិធីបុណ្យឆ្លងឆ្នាំ និងពិធីប្រគល់រង្វាន់នានា។

ក្រុមហ៊ុននៅបានបញ្ជាក់ទៀតថា សមាជិកនឹងចំណាយពេល ប្រើជីវិតសាមញ្ញៗដូចមុន ក៏ដូចជាអាចប្រមូលនូវថាមពលឡើងវិញ ដើម្បីត្រៀមខ្លួនវិលមកវិញជាមួយនឹងស្នាដៃបទចម្រៀងថ្មី និងជំហានថ្មីៗនៅពេលខាងមុខបន្តទៀត៕

ដកស្រង់ពី៖Sabay