Social Network

Ford Ranger Raptor ឆ្នាំ២០២៣ អាចនឹងមានរូបរាងបែបនេះ

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Ford ទើបតែបានដាក់បង្ហាញនូវភីកអាប់ Ranger ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ ដោយវាបានទទួលបានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងខាងក្នុង។

ថ្វីបើព័ត៌មានអំពី Ford Ranger Raptor ឆ្នាំ២០២៣ មិនទាន់ត្រូវបានប្រកាសក៏ដោយ ប៉ុន្តែគេរំពឹងថា វានឹងដើរតាមគន្លងចាស់ ដូចស៊េរីមុនៗដែរ ដែលមានន័យថា វានឹងទទួលបានការអាប់ដេតលើរូបរាង ក៏ដូចជាផ្នែកមេកានិចផងដែរ ដើម្បីឲ្យវាកាន់តែមានភាពលេចធ្លោជាងម៉ូដែលស្តង់ដារ។

ជាមួយគ្នានេះដែរ អ្នកជំនាញផ្នែកឌីហ្សាញ X-Tomi Design បានបង្កើតរូបភាពបែប Render បង្ហាញឲ្យឃើញនូវរូបរាង Ford Ranger Raptor ស៊េរីឆ្នាំ២០២៣ ដែលមើលទៅពិតជាមានភាពទាក់ទាញមែនទែន។សូមបញ្ជាក់ផងដែរថា ខាងលើនេះគឺគ្រាន់តែជារូបភាពបែប Render ប៉ុណ្ណោះ មិនមែនជារូបភាពផ្លូវការពីក្រុមហ៊ុន Ford ឡើយ។

យ៉ាងណាមិញ ដំណឹងលម្អិតអំពីម៉ាស៊ីនរបស់វាក៏នៅមិនទាន់ត្រូវបានបញ្ជាក់ឡើយ ប៉ុន្តែគេរំពឹងថា វានឹងប្រើម៉ាស៊ីនចំណុះ ២,៧លីត្រ EcoBoost ពី Bronco ឬ ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ twin-turbo V6 ពី Ford Explorer ST។ ប្រសិនបើ Ford ជ្រើសរើសម៉ាស៊ីនធំ នោះ Ranger Raptor ឆ្នាំ២០២៣ នឹងមានកម្លាំងខ្ទង់ ៤០០សេះ ឯណោះ។

ដកស្រង់ពិ៖sabay