Social Network

ឈុត Evening Gown ប៊ី សុធារី នៅការប្រកួត Miss Charm 2021 គឺជាអ្នកឆ្នៃម៉ូតូតែមួយរបស់ Miss Grand International 2021 វៀតណាម

ឈុត Evening Gown របស់កញ្ញា ប៊ី សុធារី ក្នុងការប្រកួត Miss Charm 2021 នៅប្រទេសវៀតណាមខាងមុខនេះ គឺជាស្នាដៃតែមួយរបស់អ្នកឆ្នៃម៉ូតរបស់ Miss Grand International 2021 វៀតណាម កញ្ញា Nguyễn Thúc Thuỳ Tiên។

នេះបើតាមហ្វេសប៊ុករបស់ កញ្ញា ប៊ី សុធារី អតីត Miss Universe Cambodiaឆ្នាំ 2017 រូបនេះបានស៊ែរថា ” He will be one of my evening gown designer for Miss Charm 2021 too” ដែលមានន័យថា គាត់នឹងក្លាយជាអ្នកឆ្នៃម៉ូតឈុត Evening Gown សម្រាប់ខ្ញុំនៅកម្មវិធី Miss Charm 2021 ដែរ។

តាមរយៈការស៊ែរនេះ បានធ្វើឲ្យអ្នកគាំទ្រវិស័យបរវកញ្ញា និងអ្នកគាំទ្ររបស់កញ្ញាផ្ទាល់ មានការភ្ងាក់ផ្អើលជាខ្លាំង ព្រោះអ្នកឆ្នៃម៉ូតរូបនេះ គឺជាឆ្នៃម៉ូតរបស់ Miss Grand International 2021វៀតណាម កញ្ញា Nguyễn Thúc Thuỳ Tiên ដែលទើបទទួលបានជោគជ័យថ្មីនេះផងដែរ។

គួររំលឹកផងដែរថា កញ្ញា ប៊ី សុធារី គឺជាអ្នកអតីត Miss Universe Cambodiaឆ្នាំ 2017 ដែលបានចេញទៅប្រកួតនៅឆាតអន្តរជាតិ ហើយនៅពេលខាងមុខនេះ កញ្ញាកំពុងត្រៀមខ្លួនចេញទៅប្រកួតកម្មវិធីលំដាប់អន្តរជាតិមួយទៀត មានឈ្មោះថា Miss Charm 2021 ដែលនឹងប្រព្រឹត្តិឡើងនៅខែធ្នូនេះប៉ុន្តែមិនមានបញ្ជាក់ថ្ងៃច្បាស់លាស់ ធ្វើឡើងនៅប្រទេសវៀតណាម។

ដូច្នេះសូមឲ្យប្រជាជនខ្មែរ រួមជាមួយអ្នកគ្រាំទ្រវិស័យបរវកញ្ញាទាំងអស់ រង់ចាំទស្សនាលើកទឹកចិត្ត និងគាំទ្រកញ្ញា ដើម្បីឈានទៅរកជ័យជម្នះផង៕

ដកស្រង់ពី៖កម្ពុជាថ្មី