Social Network

សុតធីតា បង្ហាញការអន់ចិត្តខ្លាំងក្រោយនាងណែនាំខ្លួនលើកដៃរាំបែរជាគេថានាងរាំ​​របាំប្រទេសដ៏ទៃទៅវិញ!

បវរកញ្ញាកម្ពុជា Miss Grand Cambodia ២០២១ ប៉ូគឹមថេង សុតធីតា បង្ហាញការអន់ចិត្តយ៉ាងខ្លាំងក្រោយចប់ការប្រកួត មានអ្នកថាឱ្យនាងរាំរបាំរបស់ជាតិសាសន៍ដ៏ទៃអំឡុងពេលប្រកួតក្នុងពេលណែនាំខ្លួនលើឆាក។

វីដេអូខ្លីនៅលើបណ្ដាញសង្គម Tik Tok របស់បវរកញ្ញាកម្ពុជាកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ដែលវីដេអូនេះបង្ហាញពីការអន់ចិត្តខ្លាំងរបស់ សុតធីតា ក្រោយពេលនាងឡើងទៅណែនាំខ្លួនដែលបានភ្ជាប់ជាមួយការលើដៃរាំរបាំអប្សរា ស្រាប់តែលេចឮពាក្យមិនគម្បីសួថាហេតុអ្វីនាងរាំរបាំប្រទេសដ៏ទៃទៅវិញ។

បវរកញ្ញា ប៉ូគឹមថេង សុតធីតា៖ “អ្នកទាំងអស់ខ្ញុំពិតជាអន់ចិត្តណាស់នៅពេលដែលខ្ញុំណែនាំខ្លួនលើឆាក ហើយខ្ញុំលើដៃរាំ ស្រាប់តែគេសួខ្ញុំថាម៉េចរាំរបាំប្រទេសដ៏ទៃអញ្ចឹង”។ ស្របពេលដែលឮគេសួដូច្នេះ សុតធីតា មិននៅស្ងៀមនាងឆ្លើយតបភ្លាមៗថានេះគឺជារបាំប្រទេសខ្ញុំ ប្រទេសខ្ញុំក៏មានដែរ ខ្ញុំមិនបានរាំរបាំប្រទេសណានោះទេគឺជារបាំប្រទេសខ្ញុំ។

រម្លឹកផងដែរថាកម្មវិធីប្រកួតបវរកញ្ញា Miss Grand International ២០២១ បានបញ្ចប់ទៅយ៉ាងរលូនកាលពីយប់ថ្ងៃទី ៤ធ្នូ ដោយរកឃើញម្ចាស់មកុដបានទៅលើបវរកញ្ញា វៀតណាម។ ទន្ទឹមនឹងនោះកម្ពុជាក៏បានឈានជើងចូលក្នុងវគ្គ Top១០ និងទទួលបានពាន Miss Popular Vote សម្រាប់ជាការតបស្នងជូនប្រជាជនកម្ពុជា៕

ដកស្រង់ពី៖Sabay