Social Network

មិនទាន់ចប់ទេ ! នេះជាឈុតតំណាងជាតិកម្ពុជា MW ២០២១ ស្លៀកលើឆាកអន្តរជាតិ ប៉ុន្មានថ្ងៃខាងមុខនេះ

 

ឈុតតំណាងជាតិកម្ពុជា Miss World 2021 កញ្ញា ភុំ សោភណ្ឌ័ ដែលកំពុងគ្រងលើខ្លួននេះពិតជាទាក់ទាញមិនធម្មតាទេ រហូតធ្វើឲ្យអ្នកគាំទ្រលើកទឹកចិត្តនាងទៀតផង ។

នៅមុននេះបន្តិច ផេកហ្វេសប៊ុក របស់ Miss World 2021 បានបញ្ចេញរូបថតជាច្រើនសន្លឹករបស់ Miss World 2021 ដោយបានបញ្ជាក់ថា នេះគឺជាឈុតតំណាងជាតិកម្ពុជា ដែលត្រូវគ្រងនៅក្នុងកម្មវិធីប្រកួត Miss World 2021 ដែលគ្រងដោយកញ្ញា ភុំ សោភណ្ឌ័ នៅប្រទេស ព័រតូ រីកូ នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ ។

សម្រាប់ឈុតតំណាងជាតិនេះដែរ កម្មវិធីប្រកួត Miss World ២០២១ មិនមានការប្រកួតឬ ផ្តល់ពានរង្វាន់ ចំពោះឈុតតំណាងជាតិដែលស្អាតជាងគេ ដូចការប្រកួតMiss Grand International ២០២១ នោះទេ ដោយគ្រាន់តែបង្ហាញឈុតនេះរាំបង្ហាញជូនប្រិយមិត្តទស្សនាតែប៉ុណ្ណោះ ។

ហើយសម្រាប់ឈុតផងដែរ គឺមានការរចនាឡើងដោយ លោក សួន តាមីង ដែលលោកធ្លាប់បានទទួលជ័យលាភីក្នុងការប្រកួតឈុតតំណាងជាតិក្នុងកម្មវិធី Miss Cambodia ២០២០ ។

ដកស្រង់ពី៖Sabay