Social Network

នាយ ពាក់មី មានទុក្ខ ប្រពន្ធឈឺ វះកាត់ នៅមិនទាន់ដឹងខ្លួន

នាយ ពាក់មី តារា កំប្លែង ប្រចាំស្ថានីយ ទូរទស្សន៍ CTN និង ជាតារា ចំរៀង ប្រចាំផលិតកម្ម ថោន កំពុងមានទុក្ខ ក្រោយពេលប្រពន្ធ ឈឺវះកាត់ នៅមិនទាន់ដឹងខ្លួន។ នៅលើគេហទំព័រ ហ្វេសប៊ុករបស់នាយ បានសរសេរ រៀបរាប់ថា ប្រពន្ធរបស់នាយ បានធ្វើការ វះកាត់ សាច់ពក ក ចេញ ហើយមកទល់ នឹងម៉ោង ១១ យប់ ថ្ងៃទី ១៩ យប់មិញនេះ នៅមិនទាន់ ដឹងខ្លួនទៀត។

ចំពោះការបារម្ភ និង យកចិត្តទុកដាក់ ពីស្វាមី នាយពាក់មី បានគេងកំដរប្រពន្ធ នៅក្នុងមន្ទីពេទ្យ ដោយស្ថិតនៅលើគ្រែ ជាមួយអ្នកជំងឺតែម្តង។ យ៉ាងណាមិញ មានទស្សនិកជនដែលលេង ហ្វេសប៊ុក ជាច្រើន បានធ្វើការ ជូនពរ អោយប្រពន្ធ នាយឆាប់ជាសះស្បើយ។ ក៍ដូចគ្នានេះដែរ ខ្មែរណូត សូមជូនពរ អោយប្រពន្ធ នាយ ពាក់មី ឆាប់ជា ហើយមានសុភមង្គល ក្នុងក្រុមគ្រួសារ៕

ដកស្រង់ពី៖ khmer-note