Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រំជួលចិត្តយ៉ាងខ្លាំង! មិត្តប្រុសសុំមិត្តស្រី រៀបការក្នុងមន្ទីរពេទ្យ ទាំងនាងកំពុងមាន មហារីកធ្ងន់ធ្ងរ

  • Print

រឿងរ៉ាវស្នេហា របស់គូស្នេហ៍ មួយគូរដែល មិត្តប្រុសម្នាក់ បានសុំមិត្តស្រីរបស់ខ្លួន ដែលកំពុងមាន ជំងឺមហារីកធ្ងន់ធ្ងរ រៀបការនៅមន្ទីរពេទ្យ បានធ្វើមនុស្សគ្រប់គ្នា មានការរំជួលចិត្តយ៉ាងខ្លាំង ។ តាមប្រភពពត៌មានបានឲ្យដឹងថា បុរសជនជាតិចិន ម្នាក់ឈ្មោះ Yu Haining មកពី ទីក្រុង Henan ខេត្ត Shandong បានសុំមិត្តស្រី របស់ខ្លួនឈ្មោះថា Fan Huixiang រៀបការនៅឯ មន្ទីរពេទ្យខេត្តមួយ នៅលើជាន់ទី ១០ ។

មិត្តស្រីរបស់លោក ត្រូវបានគ្រូពេទ្យ ធ្វើរោគវិនិច្ឆ័យឃើញ ថានាង មានជំងឺមហារីក ឆ្អឹងខ្នងដំណាក់កាល ចុងក្រោយ ។ គ្រូពេទ្យបានប្រាប់ថា វិធីសាស្រ្តព្យាបាល មានតែមួយគត់ គឺប្រើសារធាតុគីមី ក្នុងការព្យាបាលដើម្បីពន្យាជីវិត ។ លោក Yu Haining និងមិត្តស្រីរបស់គាត់ បានស្រលាញ់គ្នា អស់រយៈពេល ៥ ឆ្នាំមកហើយ ដូច្នេះគាត់មិន អាចបោះបង់ចោល នាងបានទេ ។ ដោយសារស្ថានភាព ជំងឺរបស់ Fan Huixiang ធ្ងន់ធ្ងរបានធ្វើអោយ Yu Haining ជាសង្សារបាន លាឈប់ពីការងារនៅ Shandong ដើម្បីមកមើលថែនាង ។

លោកបាននិយាយថា លោកត្រូវ តែរៀបការជាមួយនាង យកនាងធ្វើជាប្រពន្ធ ពីព្រោះពួកគាត់បាន ហែលឆ្លងឧបសគ្គ រួមគ្នាជាច្រើនមកហើយ ។ លោកប្រាកដណាស់ថា លោកនឹងអាចមើលថែ នាងជារៀងរហួត មិនថាមានរឿង អ្វីកើតឡើងក៏ដោយ ៕

ដកស្រង់ពី៖ khmer-note