Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កែវ នីសា ​ធ្វើ​ឲ្យ​ឧកញ៉ា​កើតទុក្ខ

  • Print

ភ្នំពេញ ៖ កែវ នីសា ដែលជាមេម៉ាយ ឡូយឆាយ ត្រូវបានឧកញ៉ា ដ៏មានឥទ្ធិពល ម្នាក់បង្ខំឲ្យនាង បោះបង់ស្នេហ៍ និងប្រុសក្មេងលឹម ជាឡាយ តែនាងបែរជា មិនស្តាប់លក្ខខណ្ឌ ឧកញ៉ាពោលគឺ នាងនៅតែស្កាត់ ជួបប្រុសស្នេហ៍ក្មេង លឹម ជាឡាយ ដែលជាហេតុធ្វើ ឲ្យឧកញ៉ាមិនសប្បាយចិត្ត។

ក្នុងចង្កោម អ្នកសិល្បៈជាច្រើន ដែលមេម៉ាយ គឺមានតែអ្នកនាងកែវ នីសា ទេ ដែលបុរសអ្នក មានតាមច្រើនជាងគេ ទោះបីគ្រប់ គ្នាបានដឹងថា កែវ នីសា មានប្រុសស្នេហ៍ ក្នុងបេះដូងលឹម ជាឡាយទៅហើយក្តី។ គួររំលឹកថា ក្នុងចំណោមប្រុសៗ សំបូរទ្រព្យទាំងនោះ មានតែឧកញ៉ាម្នាក់ទេ ត្រូវបានគេដឹងថា តាមស្នេហ៍យ៉ាងប្រកិត និងហួងហែងដល់កែវ និសាទៀតផង។ តាមប្រភពខ្លះ ថាលោកឧកញ៉ា ដែលមានជំនួញ ច្រើននោះបានព្រមានឲ្យនីសា បោះបង់ចោលប្រុសក្មេង លឹម ជាឡាយប្រសិនបើចង់ បានលុយធំនោះ។

តារាជិតស្និទ្ធកែវ នីសា និងលឹម ជាឡាយបានបង្ហើប ឲ្យដឹងថា ពួកគេនៅតែ លួចជួបគ្នាដដែល ព្រោះតែលោកជាឡាយ មិនព្រមបែកបាក់ជាមួយមេម៉ាយ រូបស្រស់នោះ ឡើយ។ មានប្រភពពី សិល្បៈខ្លះទៀតនិយាយថា ប្រុសក្មេងលឹម ជាឡាយ ក្រោយពីមាន អារម្មណ៍តុកស៊ិកជាខ្លាំង ក៏ដើរផឹកតាមបៀរហ្គាឌិន ឱបស្រីផ្សេងដើម្បីបន្លប់ទុក្ខ។ លុះពេលមានឧកញ៉ា ចូលជ្រៀតជ្រែក ស្រាប់តែលោក នៅតែតោងកាលីបស្នេហ៍កែវ នីសា ដដែលដោយលោកបាន ប្រាប់មិត្តភក្តិ ថាមិនព្រមឲ្យ មនុស្សដែលស្រឡាញ់គ្នា យូរហើយឲ្យទៅគេ ស្រួលៗនោះទេ។

មានប្រភពខ្លះ ទៀតបន្ថែមថា ដំណឹងនេះធ្វើឲ្យ ឧកញ៉ាមិនសប្បាយចិត្តឡើយ ព្រោះតាមដាន ទៅឃើញថា កែវ នីសានៅតែមិនដាច់ អាល័យស្នេហ៍ប្រុស ក្មេងជាឡាយទេ ព្រមទាំងនៅតែ លួចជួបគ្នាដូចមុន ដដែលទើបធ្វើឲ្យគម្រោងជះលុយ របស់ឧកញ៉ាទៅលើ កែវ នីសា ត្រូវស្ទះកណ្តាលទី ព្រោះលោកឧកញ៉ា ត្រូវការពិសោធន៍ ស្នេហ៍អ្នកមេម៉ាយក្មេង ស្រស់ស្អាតនេះជាមុនសិន៕

ដកស្រង់ពី៖ កម្ពុជាថ្មី