Social Network

គូស្នេហ៍ ២.០០០ គូ រៀបអាពាហ៍ពិពាហ៍ រួមគ្នានៅតំបន់ហ្គាសា

ហ្គាសា៖ កូនកំលោះ និង កូនក្រមុំសរុប ២.០០០ គូ បានប្រមូលផ្តុំគ្នា ដើម្បីរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ ២០១៥ នៅទីក្រុងហ្គាសា ដែលនេះជា ការរៀបការរួម គ្នាដ៏ច្រើនបំផុត មិនធ្លាប់មាន នោះទេនៅតំបន់ ដែលទើបហែកហួរ ដោយសង្គ្រាមមួយនេះ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ការរៀបអាពាហ៍ពិពាហ៍ ដ៏កក្រើកខាង លើនេះត្រូវបាន ឧបត្ថមគាំទ្រ ដោយប្រទេសតួកគី ដោយធ្វើការប្រមូលផ្តុំ គ្នានៅពហុកីឡាដ្ឋាន អាល់ យ៉ាមូក ទីក្រុងហ្គាសា ស្របពេលដែល មនុស្សម្នារាប់រយនាក់ផ្សេងទៀត បានធ្វើជា អ្នកអបអរសាទរ និង ជូនពរជ័យ ដល់គូស្វាមី ភរិយាថ្មីទាំង ២.០០០ គូនោះ។ គួរបញ្ជាក់ថា ក្រៅពីការ ជួយរៀបចំអាពាហ៍ពិពាហ៍ ដែលចំណាយលុយ រាប់លានដុល្លារនេះ រដ្ឋាភិបាលតួកគីក៏ បានសន្យាថា នឹងជួយកសាង លំនៅដ្ឋានចំនួន ២០ខ្នង ដែលមាន ៣៤០ បន្ទប់ផងដែរ ដែលគ្រោង ចាប់ផ្តើម សាងសង់នា រដូវក្តៅខាងមុខនេះ។

ការកសាង នឹងធ្វើឡើង នៅតំបន់លំនៅដ្ឋានចាស់ ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយអ៊ីស្រាអែល កាលពីឆ្នាំ ២០១៤៕

 

ដកស្រង់ពី៖ ដើមអម្ពិល