Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lamborghini ​នឹង​​ផលិត​រថយន្ត​​ប្រណិត​ SUV ប្រជែង Rolls Royce

  • Print

ក្រុមហ៊ុន ផលិតរថយន្តស្ព័រ Lamborghini របស់អ៊ីតាលី ប្រកាសជាផ្លូវការថា ខ្លួននឹងចាប់ផ្តើម ផលិតរថយន្តប្រភេទ SUV ឈ្មោះ Urus ដើម្បីប្រជែងនឹង Rolls Royce អង់គ្លេស។ ក្រុមហ៊ុនរថយន្ត របស់អ៊ីតាលីមួយ នេះនឹងចាប់ផ្ដើម ផលិត Urus នៅរយៈពេលពីរឆ្នាំទៀត ពោលគឺនៅឆ្នាំ ២០១៨។

កាលពីពិព័រណ៍ រថយន្តអន្តរជាតិ Motor Show នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីឆ្នាំ ២០១២ Lamborghini បានបង្ហាញគំរូរថយន្ត Lamborghini Urus ហើយពេលនេះក៏បាន ប្រកាសផលិតរថយន្ត ប្រភេទ SUV នេះលក្ខណៈ ទ្រង់ទ្រាយធំ សម្រាប់ដាក់លក់ លើទីផ្សារ ក្នុងគោលបំណង ដើម្បីប្រជែងជាមួយ Rolls Royce។ ក្រុមរថយន្តផលិត រថយន្តស្ព័រអ៊ីតាលី មួយនេះ បាន ឱ្យដឹងថា រថយន្តប្រណិត Urus ស៊េរីថ្មីនេះ នឹងត្រូវដាក់លក់លើទីផ្សារ មួយចំនួនដូចជា អាមេរិក ចិន មជ្ឈិមបូព៌ា ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងរុស្ស៊ី ក្នុងតម្លៃជាង ២២ម៉ឺនដុល្លារ ហើយរំពឹងថា នឹងលក់បានចំនួន ៣០០០គ្រឿងក្នុងមួយឆ្នាំ។

ទាក់ទិននឹងការប្រកាស ផលិតរយន្ត Urus នេះ ក្រុមហ៊ុន Lamborghini ក៏នឹងត្រូវពង្រីក ផ្ទៃដីរោងចក្រពី ៨ម៉ឺន ទៅ ១៥ម៉ឺនម៉ែត្រការ៉េ ហើយចំនួនបុគ្គលិក នឹងត្រូវបន្ថែមប្រមាណ ៥០០នាក់ថែមទៀត៕

ដកស្រង់ពី៖ sabay