Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខាត់ សុឃីម ស្នើឲ្យមហាជន​យល់​ចិត្ត​អ្នក​សិល្បៈ កុំ​រិះ​គន់​បែប​ជាន់​ពន្លិច

  • Print

ភ្នំពេញ៖ មួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញ ថាមានវត្តមាន តារាស្រីល្បីឈ្មោះ ជាច្រើនបានទទួលរង ព្រនង់នៃការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់មហាជន ទៅលើការស្លៀកពាក់បញ្ចេញ សាច់លើក្រោមការចម្លងម៉ូដ របស់បរទេសមក ស្លៀកពាកជា បន្តបន្ទាប់នោះ បានធ្វើឲ្យតារាចម្រៀង ដែលមានរហស្សនាមថា ជាតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ចេញមុខមកទទូច សុំការយល់ចិត្ត ពីទស្សនិកជន ទៅលើអ្នកសិល្បៈ ស្រុកខ្មែរផងពេលដែល ឃើញអ្វីខុសឆ្គង សុំធ្វើការរិះគន់ បែបស្ថាបនា កុំរិះគន់បែបជាន់ពន្លិច ធ្វើឲ្យអ្នកសិល្បៈ បាក់ទឹកចិត្ត ។

កាលពីចុងខែឧសភា កន្លងទៅនេះ គេឃើញមានវត្តមាន តារាស្រី២ដួងបាន ទទួលរងការរិះគន់ទៅលើការស្លៀកពាក់ ដោយ កញ្ញា ដួង ស្រីពេជ្រ បានរងការរិះគន់យ៉ាងខ្លាំង ទៅលើការពាក់រ៉ូប ចំហរដើមទ្រូង និងចង្អូរស្ទើរតែរបូត ។ចំណែកតារាសម្តែង កញ្ញា អាលីហ្សា រងការរិះគន់ ទៅលើការចម្លង ម៉ូដរ៉ូបពីតារាបរទេស រួចមិនបានប៉ុន្មានផង ស្រាប់តែតារា ចម្រៀងដែលច្បាម បានប្រជាប្រិយភាព លេចធ្លោជាងគួរសម អ្នកនាង ខាត់ សុឃីម បានយកមកបង្ហោះហើយ សរសេរសារសុំចិត្ត ទស្សនិកជន តាមរយៈការបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់ខ្លួនថា«អាណិត សិល្បៈខ្មែរផង… រិះគន់ស្ថាបនាទៅ បានហើយមិត្តអើយ…បើអាណិតខ្មែរដូចគ្នា សិល្បៈខ្មែរមានតិចណាស់..»។

តាមសម្តីខ្លីបង្កប់ន័យ ស្នើឲ្យមហាជន យល់ពីទឹកចិត្តអ្នកសិល្បៈ របស់តារាចម្រៀង និងជាម្ចាស់ហាង សម្អាងការ អ្នកនាង ខាត់ សុឃីម នេះបានសរ បញ្ជាក់ឲ្យឃើញថា នាងមិនបាននិយាយ ទៅដើម្បីប្រយោជន៍បុគ្គលឬក៏នាងទេ ពោលគឺដើម្បីអ្នក សិល្បៈទាំងអស់ បើសិនជាទស្សនិកជន ធ្វើការរិះគន់បែប ក្នុងន័យស្ថាបនានោះ សិល្បៈនិងមានការរីកចម្រើន ប៉ុន្តែផ្ទុយទៅវិញ បើរិះគន់បែប ជាន់ពន្លិចវិញ ច្បាស់ណាស់ថា សិល្បៈស្រុកយើង និងដាំក្បាល ចុះក្រោមហើយ ៕

ដកស្រង់ពី៖ khmer-note